(ប្រទេសចិន)-ដោយមានសមត្ថភាពដំឡើងសរុប ១.១ GW កសិដ្ឋានអគ្គិសនីដើរដោយថាមពលខ្យល់នៅលើលម្ហសមុទ្រ Rudong នៅពេលដំណើរការពេញលេញ អាចផលិតអគ្គិសនីបាន ២.៤ ពាន់លានគីឡូវ៉ាត់ម៉ោង ជារៀងរាល់ឆ្នាំ។
គម្រោងផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់នៅលើសមុទ្រដំបូងរបស់ ទ្វីបអាស៊ី ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ជូនអគ្គិសនីចរន្តជាប់ប្រកបដោយភាពបត់បែនខ្ពស់នេះ ផលិតអគ្គិសនីបានជាង ១ ពាន់លានគីឡូវ៉ាត់ម៉ោងរួចហើយ រាប់ចាប់តាំងពីបានដំណើរការដំបូងកាលពីខែធ្នូ ២០២១។
គម្រោង Rudong អាចជួយដល់កម្លាំងប្រតិកម្ម ជាអ្វីដែលបច្ចុប្បន្នគឺជាបច្ចេកវិទ្យាសំខាន់នៅក្នុងការតភ្ជាប់បណ្ដាញអគ្គិសនីថ្មី និងធ្វើឱ្យបណ្ដាញអគ្គិសនីមានតុល្យភាព។
ដើម្បីបំប្លែងអគ្គិសនីដែលបានមកពីកម្លាំងខ្យល់ ឱ្យទៅជាអគ្គិសនីចរន្តជាប់ និងបញ្ជូនចូលមកកាន់ដីគោកចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ កសិដ្ឋានអគ្គិសនីនេះប្រើប្រាស់ប្រព័ន្ធបំប្លែងមួយដែលមានទម្ងន់ ២២,០០០ តោន និងកម្ពស់ស្មើនឹងអគារ ១៥ ជាន់ មានកម្លាំងបញ្ជូន ១,១០០ MW។ បច្ចុប្បន្ន នេះគឺជាប្រព័ន្ធបំប្លែងអគ្គិសនីនៅលើលម្ហសមុទ្រដែលមានកម្លាំងខ្លាំងបំផុតក្នុងពិភពលោក។
កសិដ្ឋានអគ្គិសនី Rudong រួមមាន ៣ តំបន់ ៖ 300 MW H8, 400 MW H6 និង 400 MW H10។ នៅពេលដំណើរការពេញលេញ វាអាចផលិតអគ្គិសនីបាន ២.៤ ពាន់លានគីឡូវ៉ាត់ម៉ោង ជារៀងរាល់ឆ្នាំ នេះបើតាមក្រុមហ៊ុនចិន China Three Gorges។