នៅព្រឹកថ្ងៃទី 29 ខែកញ្ញា ឆ្នាំ2017 ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលការបំពាក់គ្រឿងឥស្សរិយយសពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលកាលពីពេលថ្មីៗនេះលោកតាព្រឹទ្ធាចារ្យ ក៏ទើបតែត្រូវបានរដ្ឋាភិបាលជប៉ុនផ្តល់រង្វាន់ «សិល្បៈ និងវប្បធម៌ហ្វឹគឹអូកា» ឆ្នាំ2017។ នេះបើតាម Facebook Page របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់សិល្បៈ និងវប្បធម៌ហ្វឹគឹអូកា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ1990 នៅទីក្រុងហ្វឹគឹអូកាប្រទេសជប៉ុន ដែលបាននិងកំពុងធ្វើការងារយ៉ាងសកម្មក្នុងការលើកស្ទួយការផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី រួមមានប្រទេសកម្ពុជាផងដែរ៕