នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានប្រកាសបញ្ចេញកញ្ចប់ថវិកាជំនួយបន្ថែមចំនួន ៦៣០ លាន RM (១៤៣ លានដុល្លារអាម៉េរិក) ដើម្បីជួយដល់បណ្ដាគ្រួសារដែលមានប្រាក់ចំណូលទាប សម្រាប់ទប់ទល់នឹងបញ្ហាទំនិញឡើងថ្លៃ ដែលបណ្ដាលឱ្យមានការចំណាយខ្ពស់។
គ្រួសារក្រីក្រទាំងឡាយដែលរកបានប្រាក់ចំណូលសរុបក្រោម ៤,៨៥០ RM (១,០០០ ដុល្លារអាម៉េរិក)/ខែ នឹងទទួលបានប្រាក់ជំនួយ ១០០ RM (២២ ដុល្លារ)/ម្នាក់។ ចំណែកអ្នកនៅលីវនឹងទទួលបាន ១១ ដុល្លារ/ម្នាក់។ កម្មវិធីខាងលើនេះនឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី ២៧ មិថុនា និងចែកជា ៤ ដំណាក់កាល។
យោងតាមប្រកាសនាថ្ងៃនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី យល់ថា កម្មវិធីផ្ដល់ជំនួយនេះនឹងផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋជាង ៨.៦ លាននាក់ ក្នុងនោះ គ្រួសារនីមួយៗនឹងទទួលបានប្រាក់ឧបត្ថម្ភខ្ពស់បំផុតត្រឹម ៥០០ RM ប្រហែល ១១៣ ដុល្លារអាម៉េរិក។
ដំណាក់កាលទីពីរ នឹងបែងចែកបន្ថែមចំនួន ៦៥០ លាន RM នាំឱ្យកញ្ចប់ជំនួយសរុបឡើងដល់ ១.៧៤ ពាន់លាន RM ប្រហែល ៣៩៥ លានដុល្លារអាម៉េរិក។