ខ្សាច់ច្រៀង ដែលជាតំបន់ខ្សាច់បញ្ចេញសំឡេងដោយធម្មជាតិនៅពេលមានខ្យល់បក់ ត្រូវបានរកឃើញជាលើកដំបូងនៅលើកោះ ហៃណាន (Hainan) របស់ ប្រទេសចិន។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ «ខ្សាច់ចម្រៀង» ខាងលើ នៅតាមឆ្នេរនៃឈូងសមុទ្រ Clearwater របស់ឧបទ្វីប Shenzhou និងតំបន់មួយចំនួនទៀតនៅក្នុង ខេត្តហៃណាន នេះបើតាមការចុះផ្សាយរបស់ Xinhua កាលពីថ្ងៃទី ២០ មិថុនា។ នេះគឺជាលើកដំបូងហើយដែលបាតុភូតសំឡេងខ្សាច់ដ៏ចម្លែកនេះត្រូវបានរកឃើញនៅឯឆ្នេរសមុទ្ររបស់ ប្រទេសចិន។
ខ្សាច់ច្រៀង ខ្សាចហួច ឬហៅថាខ្សាច់កញ្ជ្រៀវ គឺជាតំបន់ខ្សាច់នៅសមុទ្រខ្សាច់ ឬឆ្នេរសមុទ្រដែលអាចបង្កើតជាសំឡេងទៅតាមធម្មជាតិនៅក្នុងខ្យល់ ឬបញ្ចេញសំឡេងចម្លែកនៅពេលមានមនុស្សដើរ ឬពីលើ ដោយសារតែមានការរួមផ្សំរវាងចំណុចពិសេសនៃរូបវិទ្យា ដូចជាទំហំ និងសមាសធាតុរបស់ខ្សាច់នៅទីនោះ។
ខ្សាច់ច្រៀង មាននៅលើតំបន់ជាច្រើនក្នុង ប្រទេសចិន ក្នុងនោះមានភ្នំខ្សាច់ច្រៀងនៅ Dunhuang ខេត្ត Gansu ជាដើម។
ការរកឃើញឆ្នេរខ្សាច់ច្រៀងនេះ នឹងនាំមកនូវផលប្រយោជន៍ច្រើនសម្រាប់សេដ្ឋកិច្ច ដោយសារថា វានឹងទាក់ទាញទេសចរមកទស្សនាកាន់តែច្រើន៕