នាវេលាម៉ោង ១០ និង ៣៥ នាទីព្រឹក ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ នេះ មានករណីអគ្គិភ័យមួយកំពុងឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ នៅក្នុង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ ក្រោយពីទទួលបានដំណឹងខាងលើ។
ករណីអគ្គិភ័យដែលកើតឡើងនៅក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នេះ បានបណ្ដាលឱ្យផ្ទះឈើប្រហែល ៤ ខ្នងដែលសង់នៅលើបឹងកំប្លោក ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ប៉ុន្តែ កងកម្លាំងពន្លត់អគ្គិភ័យបានគ្រប់គ្រងទាំងស្រុងហើយ។
នេះគឺជាករណីគ្រោះអគ្គិភ័យទីមួយហើយនៅ រាជធានីភ្នំពេញ សម្រាប់ថ្ងៃទី ២១ មិថុនា ២០២២។
….