កាលពីថ្ងៃទី ១៣ មិថុនា ក្រុមហ៊ុន VinFast ប្រកាសគម្រោងបើកមជ្ឈមណ្ឌលពាណិជ្ជកម្មជាង ៥០ កន្លែង នៅក្នុង ប្រទេសអាល្លឺម៉ង់, បារាំង និង ហូឡង់ នៅក្នុងកម្មវិធីបង្ហាញជាផ្លូវការនូវរថយន្តអគ្គិសនីម៉ូដែល VF ៨ និង VF ៩ នៅក្នុង ទីផ្សារអឺរ៉ុប។
ក្រុមហ៊ុនដែលទើបតែលេចធ្លោមួយនេះ មានគម្រោងបើក VinFast Store យ៉ាងតិច ២៥ នៅ អាល្លឺម៉ង់, ២០ នៅ បារាំង និង ៥ នៅ ហូឡង់។ បណ្ដាហាងនៅ អាល្លឺម៉ង់ នឹងបង្ហាញខ្លួននៅក្នុងបណ្ដាទីក្រុងធំៗដូចជា Frankfurt, Berlin, Cologne, Oberhausen និង Hamburg។ ចំណែកនៅ បារាំង ហាងទាំងនេះនឹងមាននៅទីក្រុងប៉ារីស, Marseille, Nantes, Rennes, Nice។ល។ រីឯនៅ ប្រទេសហូឡង់ វិញ VinFast Store នឹងមាននៅទីក្រុងអាំស្ទែដាំ។
ថ្មីៗនេះ VinFast ក៏បានប្រកាសអំពីតម្លៃរថយន្ត និងកញ្ចប់សេវាជួលថ្មនៅ អាល្លឺម៉ង់, បារាំង និង ហូឡង់។ ក្នុងនោះ ដើម្បីលើកទឹកចិត្តដល់អតិថិជនដំបូងៗ ក្រុមហ៊ុននេះនឹងផ្ដល់តម្លៃថេរចំពោះការជួលថ្ម ដោយមិនផ្លាស់ប្ដូរជារៀងរហូត សម្រាប់អ្នកទិញ VF ៨ និង VF ៩ ក្នុងឆ្នាំ ២០២២ និង ២០២៣៕