យោងតាមលទ្ធផលនៃការស្រាវជ្រាវថ្មីបំផុតរបស់ រាជរដ្ឋាភិបាលជប៉ុន ស្ដីពីស្ថានការណ៍អាពាហ៍ពិពាហ៍របស់បុរសពេញវ័យនៅ ជប៉ុន ដែលទើបត្រូវបានចុះផ្សាយកាលពីព្រឹកនេះ (១៤ មិថុនា) បង្ហាញថា តួលេខនៃបុរសពេញវ័យរបស់ប្រទេសនេះ មានភរិយា ឬគូស្នេហ៍ មានកម្រិតទាបគួរឱ្យភ្ជាក់ផ្អើល។
ការស្រាវជ្រាវបានឱ្យដឹងថា ៧០% នៃកំលោះជនជាតិប៉ុន ដែលមានវ័យចាប់ពី ២០ ដល់ ៣០ ឆ្នាំ មិនទាន់មានភរិយា ឬសង្សារ។ ជាង ៤០% ក្នុងចំណោមតួលេខខាងលើ មិនធ្លាប់បានណាត់ជួបមិត្តស្រីសូម្បីតែម្ដង។ ចំពោះនារីវិញ អត្រានៃអ្នកមិនទាន់មានស្វាមី ឬសង្សារ គឺមានត្រឹម ៥០%។
បកស្រាយចំពោះបញ្ហានេះ រដ្ឋមន្ត្រីទទួលបន្ទុកប្រជាជន របស់ ជប៉ុន បានឱ្យដឹងថា មួយក្នុងចំណោមបណ្ដាមូលហេតុនោះគឺបញ្ហាប្រាក់ចំណូល។ ក្រៅពីនេះ ការដែលមានពេលជួបគ្នាតិចតួច ខណៈដែលការចំណាយពេលលើខ្លួនឯងច្រើនជាង ក៏រួមចំណែកធ្វើឱ្យបញ្ហាខាងលើកើតឡើងផងដែរ។
នេះគឺជាបាតុភូតគួរឱ្យព្រួយបារម្ភសម្រាប់ ប្រទេសជប៉ុន ដែលបច្ចុប្បន្នត្រូវប្រឈមនឹងអត្រាបង្កើតកូនកម្រិតទាប ខណៈដែលចំនួនប្រជាពលរដ្ឋចាស់ចេះតែកើនឡើងច្រើន។
បើទោះជា ជប៉ុន បានប្រឹងប្រែងលើកឡើងនូវគោលនយោបាយលើកទឹកចិត្តដល់ការបង្កើនតួលេខប្រជាជន ប៉ុន្តែ ហាក់មិនទាន់កែលម្អស្ថានការណ៍បានច្រើននៅឡើយ ព្រោះបញ្ហានេះភាគច្រើនអាស្រ័យលើការគិតរបស់បុគ្គលម្នាក់៕