មុខទំនិញដែលត្រូវបានក្រុមហ៊ុន Amazon ដឹកជញ្ជូនដោយយន្តហោះគ្មានមនុស្សបើក រួមមាន ផលិតផលសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ផលិតផលថែទាំសម្រស់ សម្ភារការិយាល័យ និងឧបករណ៍បច្ចេកវិទ្យា។
សេវាកម្មខាងលើដែលត្រូវបានប្រកាសកាលពីថ្ងៃទី ១៣ មិថុនានេះ នឹងត្រូវអនុវត្តចាប់ពីចុងឆ្នាំ ២០២២ នៅក្នុងបណ្ដាទីក្រុងរបស់រដ្ឋ California សហរដ្ឋអាម៉េរិក។
យោងតាមក្រុមហ៊ុន Amazon អតិថិជននៅក្នុងទីរួមស្រុក Lockeford ភាគខាងជើងរដ្ឋ California អាចចុះឈ្មោះស្នើសុំការដឹកជញ្ជូនដោយយន្តហោះគ្មានមនុស្សបើក «Prime Air» ដោយមិនគិតថ្លៃ។ ទំនិញដែលត្រូវតាមលក្ខខណ្ឌនឹងត្រូវបានដឹកដោយយន្តហោះគ្មានមនុស្សបើកទៅកាន់អាសយដ្ឋានប្រគល់ទំនិញ និងហោះសំកាំងខ្លួននៅលើកម្ពស់សុវត្ថិភាព ដើម្បីឱ្យអតិថិជនចុះហត្ថលេខាទទួល។
យន្តហោះគ្មានមនុស្សបើក Prime Air អាចផ្ទុកទំនិញទម្ងន់រហូតដល់ ៥ ផោន (ប្រហែល ២.២ គីឡូក្រាម) និងមានទំហំប្រហែលនឹងប្រអប់ដាក់ស្បែកជើងខ្នាតធំ។ មុខទំនិញដែលនឹងត្រូវបានដឹកជញ្ជូនដោយ Prime Air រួមមាន ផលិតផលសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ផលិតផលថែរក្សាសម្រស់ សម្ភារការិយាល័យ និងឧបករណ៍បច្ចេកវិទ្យា នេះបើតាមអ្នកនាំពាក្យរបស់ Amazon។
នៅ សហរដ្ឋអាម៉េរិក គូប្រជែងមួយរបស់ Amazon គឺ Walmart ក៏កំពុងផ្ដល់សេវាកម្មបែបនេះ។ Walmart មានគម្រោងពង្រីកសេវាកម្មនេះនៅក្នុង ៦ រដ្ឋរបស់ សហរដ្ឋអាម៉េរិក នៅចុងឆ្នាំ ២០២២៕