អង្គការបណ្ដាប្រទេសនាំចេញប្រេង និងដៃគូសហការ (POEC+) ទើបតែបានយល់ព្រមបង្កើនការផលិតប្រេងឆៅឡើងដល់ ៦៤៨,០០០ ធុង/ថ្ងៃ នៅក្នុងខែកក្កដា និងសីហាខាងមុខ។
តួលេខខាងលើនេះខ្ពស់ជាងច្រើនធៀបនឹងអត្រានៃការបង្កើនទិន្នផលប្រចាំខែដែលគ្រោងទុកមុននោះ គឺ ៤៣២,០០០ ធុង/ថ្ងៃ។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្នុងពេលដែល សហភាពអឺរ៉ុប កាត់បន្ថយការនាំចូលប្រេងពី ប្រទេសរុស្ស៊ី ដែលប្រការនេះបានដាក់សម្ពាធទៅលើទីផ្សារ និងបន្តរុញតម្លៃប្រេងឡើងកាន់តែខ្ពស់។
សមាជិកចំនួន ៣ របស់ OPEC ដែលនាំមុខដោយ អារ៉ាប៊ីសាអូឌីត និងដៃគូសហការចំនួន ១០ របស់អង្គការនេះ ដែលនាំមុខដោយ រុស្ស៊ី បានកាត់បន្ថយទិន្នផលប្រេងឆៅកាលពីឆ្នាំ ២០២០ ក្នុងពេលដែលតម្រូវការថយចុះដោយសារ កូវីដ-១៩។
នៅចំពោះមុខការជំរុញពីបណ្ដាប្រទេសប្រើប្រាស់ប្រេងឆៅលំដាប់កំពូលៗរបស់ពិភពលោក បណ្ដាប្រទេសជាសមាជិក OPEC+ បានបង្កើនការផលិតឡើងដល់ ៤០០,០០០ ធុង/ថ្ងៃ ជារៀងរាល់ខែ ចាប់ពីឆ្នាំកន្លង។ យោងតាម Interfax ប្រទេសអារ៉ាប៊ីសាអូឌី និង រុស្ស៊ី នឹងអាចបង្កើនការផលិតប្រេងក្នុងខែកក្កដា ថែម ១៧០,០០០ ធុង/ថ្ងៃ ធៀបនឹងខែមិថុនា ឡើងដល់ ១០,៨៣៣ ធុង/ថ្ងៃ។