នៅក្នុងពិធីព្យុហយាត្រា រំលឹកខួបនៃការគ្រងរាជ ៧០ ឆ្នាំរបស់ មហាក្សត្រិយានីអង់គ្លេស កងទ័ពអង់គ្លេស បញ្ចេញទាហាន ១,៤០០ នាក់ និង សេះប្រយុទ្ធ ២០០ ក្បាល។
ព្យុហយាត្រានេះត្រូវបានធ្វើឡើងនៅខាងមុខរាជវាំង Buckingham នាថ្ងៃនេះ ជាផ្នែកមួយនៃព្រឹត្តិការណ៍រំលឹកខួបនៃការគ្រងរាជសម្បត្តិរបស់មហាក្សត្រី Elizabeth ទីពីរ របស់ ចក្រភពអង់គ្លេស។