រោងចក្រអគ្គិសនីប្រើប្រាស់កម្លាំងនៃជំនោរ និងលំនាចរបស់ទឹកសមុទ្រ បូករួមនឹងកម្ដៅព្រះអាទិត្យ របស់ ប្រទេសចិន ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី ៣០ ឧសភា។
ផ្ទាំងសូឡាគ្របដណ្ដប់លើផ្ទៃទឹកទំហំ ១៣៣ ហិកតា ត្រូវបានរចនាឡើងដើម្បីបំពេញបន្ថែមទៅលើការផលិតអគ្គិសនីដែលដើរដោយកម្លាំងជំនោរ និងកម្លាំងលំនាចនៃទឹកសមុទ្រ។ នេះគឺជាគម្រោងរោងចក្រផលិតអគ្គិសនីបែបចម្រុះដោយប្រើកម្លាំងទឹកជោរនាច និងថាមពលព្រះអាទិត្យដំបូងបង្អស់របស់ ប្រទេសចិន។
គម្រោងនេះជួយឱ្យប្រភពផ្គត់ផ្គង់អគ្គិសនីដំណើរការបានដោយរលូត ព្រោះអាចដោះស្រាយបញ្ហារអាក់រអួលនៅពេលគ្មានពន្លឺព្រះអាទិត្យ។ ផលិតភាពរបស់រោងចក្រចម្រុះនេះនឹងបង្កើតបានអគ្គិសនីលើសពី ១០០ លានគីឡូវ៉ាត់ម៉ោង នៅក្នុង ១ ឆ្នាំ ដែលអាចផ្គត់ផ្គង់តម្រូវការប្រចាំឆ្នាំរបស់គ្រួសារនៅទីក្រុងប្រហែល ៣០,០០០ គ្រួ។
គ្រោងដែលមានទីតាំងនៅក្នុងតំបន់ Wugen នៃទីក្រុង Wenling របស់ខេត្ត Zhejiang ភាគខាងកើតនៃ ប្រទេសចិន នេះ ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មក្នុងវិស័យផលិតអគ្គិសនីបានប្រមាណជាង ៣១,០០០ តោន/ឆ្នាំ។