ក្រោយពីក្រុមហ៊ុនផលិតរថយន្តល្បីៗមួយចំនួនចាប់ផ្ដើមគម្រោងផលិតរថយន្តអគ្គិសនីរួចមក ក្រុមហ៊ុន Daimler AG ដែលជាក្រុមហ៊ុនមេរបស់ រថយន្តម៉ាកល្បី Mercedes-Benz ក៏បានប្រកាសកាលពីពេលថ្មីៗនេះដែរ ដោយបាននិយាយថា នឹងបោះទុនជាង1ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍រថយន្តអគ្គិសនីសម្រាប់វាយលុកទីផ្សារឆ្នាំ 2022 ក្រោមម៉ាក EQ។
ក្នុងកម្មវិធីបង្ហាញពិព័រណ៍រថយន្ត Motor Show នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រុមហ៊ុន Mercedes បង្ហាញនូវគំរូរថយន្តប្រើប្រាស់ថាមពលអគ្គិសនី EQ ដែលជាគម្រោងសម្រាប់វាយលុកទីផ្សារអាមេរិក។ គម្រោងនេះ មានការសហការជាមួយនឹងរោងចក្រមួយដែលមានទីតាំងនៅក្រៅទីក្រុង Daimler នៃរដ្ឋ Alabama ហើយនឹងចាប់ផ្ដើមដំណើរការចាប់ពីឆ្នាំ 2018 ខាងមុខនេះតទៅ។
រថយន្ត EQ នេះ នឹងមានកម្លាំង 400 សេះ និងមានសម្ទុះល្បឿនពី 0 ទៅ 100 km/h ប្រើពេល 5 វិនាទី ជាមួយនឹងកម្លាំងថាមពលអាគុយ 70 KW អាចបើកបានចម្ងាយប្រហែល 500 Km ក្រោយពីសាកថ្មពេញ។ បន្ទាប់ពីគម្រោងនេះជោគជ័យ ក្រុមហ៊ុនអាចនឹងត្រៀមបញ្ចេញបច្ចេកវិទ្យាសាកថ្មកម្រិតលឿន ដែលអាចសាកតែ 5 នាទីហើយជិះបាន 100 Km ដូចនឹងរថយន្តរបស់ក្រុមហ៊ុន Tesla ដែរ៕
វីដេអូ៖