បច្ចុប្បន្ន នៅ សហរដ្ឋអាម៉េរិក ប្រាក់ឈ្នួលគោលគឺ ៧.២៥ ដុល្លារ/ម៉ោង ខណៈដែលនៅ កូរ៉េខាងត្បូង បានកំណត់ប្រាក់ឈ្នួលគោលត្រឹម ៨ ដុល្លារអាម៉េរិក។
យោងតាមនិយមន័យរបស់ អង្គការពលកម្មអន្តរជាតិ (ILO) ប្រាក់ឈ្នួលគោល គឺជាប្រាក់កម្រៃអប្បបរមាដែលនិយោជកត្រូវផ្ដល់ជូននិយោជិត សម្រាប់ការងារដែលត្រូវបានអនុវត្តក្នុងអំឡុងពេលកំណត់ណាមួយ។ គោលដៅនៃគោលនយោបាយនេះគឺដើម្បីបញ្ចៀសបញ្ហាដែលបុគ្គលិក និងយោជិត ត្រូវបានផ្ដល់ប្រាក់ឈ្នួលទាបដោយមិនសមហេតុផល។
នៅលើពិភពលោក ប្រទេសស្ទើរតែទាំងអស់សុទ្ធតែកំណត់អំពីប្រាក់ឈ្នួលអប្បបរមា ដោយគិតទៅតាមម៉ោង ថ្ងៃ សប្ដាហ៍ ឬខែ។ នៅ សហរដ្ឋអាម៉េរិក ប្រាក់ឈ្នួលអប្បបរមាគិតតាមម៉ោងគឺ ៧.២៥ ដុល្លារ។ រដ្ឋខ្លះបានកំណត់ប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងនេះ ឬស្មើនឹងការកំណត់របស់សហព័ន្ធ។
នៅ ប្រទេសអង់គ្លេស ប្រាក់ឈ្នួលអប្បបរមាក៏ត្រូវបានកំណត់ទៅតាមម៉ោង និងចែកជាប្រភេទទៅតាមអាយុ។ ចាប់ពីចាកចេញពីសាលារៀន ដល់អាយុ ១៨ ឆ្នាំ ទទួលបានប្រាក់ឈ្នួល ៤.៨១ ផោង (៦ ដុល្លារអាម៉េរិក) ក្នុង ១ ម៉ោង, ចាប់ពីអាយុ ១៨ ឆ្នាំ ដល់ ២០ ឆ្នាំ ទទួលបាន ៦.៨៣ ផោន (៨.៦៣ ដុល្លារ), អាយុពី ២១ ដល់ ២២ ឆ្នាំ ទទួលបាន ៩.១៨ ផោន (១១.៥៨ ដុល្លារ) និងលើសពី ២៣ ឆ្នាំ ទទួលបាន ៩.៥ ផោន (១២ ដុល្លារ)។
នៅអាស៊ី មានប្រទេស និងដែនដីមួយចំនួនតូចប៉ុណ្ណោះដែលបានកំណត់ប្រាក់ឈ្នួលគោលទៅតាមម៉ោង ដូចជា ហុងកុង ជប៉ុន និង កូរ៉េខាងត្បូង។ នៅ ហុងកុង បច្ចុប្បន្ន ប្រាក់ឈ្នួលគោលគឺ ៣៧.៥ ដុល្លារហុងកុង (៤.៨ ដុល្លារអាម៉េរិក) ក្នុង ១ ម៉ោង។
នៅ ប្រទេសជប៉ុន ប្រាក់ឈ្នួលគោលមធ្យមភាគទូទាំងប្រទេសគឺ ៩៣០ យេន (៨.៤៦ ដុល្លារ) ក្នុង ១ ម៉ោង។ អាជ្ញាធរខេត្តនានានឹងបង្កើតគោលការណ៍លើប្រាក់ឈ្នួលអប្បបរមាដោយឡែករបស់ពួកគេ។ តំបន់ដែលមានប្រាក់ឈ្នួលអប្បបរមាខ្ពស់បំផុតនៅ ជប៉ុន គឺ រាជធានីតូក្យូ (១,០៤១ យេន ប្រហែល ៨.១៩ ដុល្លារអាម៉េរិក) ចំណែកឈ្នួលអប្បបរមាទាបបំផុតនៅប្រទេសនេះគឺ ៨២០ យេន/ម៉ោង ស្មើនឹង ៦.៤៥ ដុល្លារ។
នៅក្នុងឆ្នាំ ២០២២ នេះ កូរ៉េខាងត្បូង បានកំណត់យក ៩,១៦០ វ៉ុន (៨ ដុល្លារ) ជាប្រាក់ឈ្នួលអប្បបរមា គិតជាម៉ោង។