ប្រេងបានឡើងថ្លៃនៅក្នុងថ្ងៃទី ២៥ ឧសភា ដោយសារតែប្រភពផ្គត់ផ្គង់ត្រូវបានរឹតត្បិត និងបណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងអាម៉េរិក បង្កើនសកម្មភាពកែច្នៃប្រេង។
បញ្ចប់ការជួញដូរក្នុងថ្ងៃទី ២៥ ឧសភា តម្លៃប្រេង Brent ប្រគល់ក្នុងខែកក្កដា បានកើន ៤៧ សេនអាម៉េរិក ឡើងដល់ ១១៤.០៣ ដុល្លារ/ធុង ខណៈដែលតម្លៃប្រេងឆៅ WTI ប្រគល់ខែកក្កដា កើន ៥៦ សេនអាម៉េរិក ឡើងដល់ ១១០.៣៣ ដុល្លារក្នុង ១ ធុង។
ទិន្នន័យពីរដ្ឋាភិបាលបង្ហាញថា បរិមាណប្រេងឆៅក្នុងឃ្លាំងរបស់ សហរដ្ឋអាម៉េរិក បានថយចុះ ១ លានធុងក្នុងសប្ដាហ៍កន្លង, បរិមាណសាំងក្នុងឃ្លាំងក៏ថយចុះ ខណៈដែលបណ្ដាផលិតផលចម្រាញ់ពីប្រេងកើន ១.៧ លានធុង។
បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងបានបង្កើនល្បឿននៃការកែច្នៃប្រេង លើកកម្ពស់ផលិតភាពឡើងដល់ ៩៣.២% ដែលនេះគឺជាកម្រិតខ្ពស់បំផុតរាប់ចាប់ពីខែធ្នូ ឆ្នាំ ២០១៩។ ជាងនេះ ការដែលប្រភពផ្គត់ផ្គង់ប្រេងនៅជុំវិញពិភពលោកកំពុងបន្តត្រូវបានរឹតបន្តឹង ក៏បានបណ្ដាលឱ្យក្រុមហ៊ុនជាច្រើនគេចពីការទិញប្រេងរបស់ រុស្ស៊ី។ ទាំងនេះបាន និងកំពុងរួមចំណែកធ្វើឱ្យតម្លៃប្រេងពិភពលោកបន្តកើនឡើង។