រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ ឱ្យបងប្អូនកម្មករ និយោជិត នៅទូទាំងប្រទេស បានឈប់សម្រាក ០២ ថ្ងៃ ដើម្បីទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា។
ថ្ងៃដែល កម្មករ និយោជិត ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក រួមមាន មុនថ្ងៃបោះឆ្នោត ០១ ថ្ងៃ នឹងក្រោយថ្ងៃបោះឆ្នោត ០១ ថ្ងៃ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ នៅដដែល នេះបើតាម អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃ ទីស្ដីការគណរដ្ឋមន្ត្រី។