ក្រសួងពាណិជ្ជកម្ម ជូនដំណឹងដល់អ្នកតំណាងស្របច្បាប់ជំនាន់ទី ១ និងជំនាន់ទី ២ ទាំងអស់ថា ក្រសួង នឹងចាប់ផ្តើមទទួលពាក្យស្នើសុំសម្រាប់អ្នកដែលមានគោលបំណងស្នើសុំប័ណ្ណសម្គាល់ដើម្បីក្លាយជាអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម និងអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្មដែលមានគោលបំណងបន្តសុពលភាពប័ណ្ណសម្គាល់របស់ខ្លួន ចាប់ថ្ងៃទី ១៦ ឧសភា ២០២២ តទៅ។
១. លក្ខណៈសម្បត្តិ និងឯកសារភ្ជាប់
អ្នកស្នើសុំត្រូវមានលក្ខណៈសម្បត្តិ និងបំពេញឯកសារភ្ជាប់ តាមប្រកាសលេខ ២៥៨ ព.ណ ចបព.ប្រក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្តីពីការទទួលស្គាល់អ្នកតំណាងស្របច្បាប់ការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ឬឯកសារនាំចេញ-នាំចូល នៅក្រសួងពាណិជ្ជកម្ម។
២. នីតិវិធីក្នុងការដាក់ពាក្យស្នើសុំ
– ទាញយកពាក្យស្នើសុំតាមរយៈគេហទំព័រចុះបញ្ជីពាណិជ្ជកម្ម www.businessregistration.moc.gov.kh
– ពាក្យស្នើសុំ និងឯកសារតម្រូវច្បាប់ដើម (Soft Copy) ត្រូវបញ្ជូនទៅកាន់អ៊ីម៉ែល [email protected]
– ដាក់ពាក្យស្នើសុំ និងផ្តល់ឯកសារតម្រូវច្បាប់ដើម នៅការិយាល័យប្រតិវេទន៍ និងតាមដានអាជីវកម្ម (បន្ទប់លេខ៣១៣) ឲ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឬមុនថ្ងៃផុតកំណត់នៃប័ណ្ណរបស់ខ្លួន
– ពាក្យស្នើសុំនឹងត្រូវត្រួតពិនិត្យ តាមប្រកាសលេខ ២៥៨ ព.ណ ចបព.ប្រក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការទទួលស្គាល់អ្នកតំណាងស្របច្បាប់ការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ឬឯកសារនាំចេញ-នាំចូល នៅក្រសួងពាណិជ្ជកម្ម។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ឬតាមរយៈលេខទូរស័ព្ទ ០៩៦ ៩៦៣ ២៣៦៣ / ០៨៨ ៦០៨ ៣០៨២ ដែលមាន Extension លេខ០ ឬ។