តម្លៃមាសនៅក្នុងផ្សារជួញដូរ New York កើនឡើងនៅក្នុងថ្ងៃទី ១៩ ខែឧសភា នៅពេលរូបិយប័ណ្ណដុល្លារអាម៉េរិក ធ្លាក់ថ្លៃ។
មាសប្រគល់ក្នុងខែមិថុនាដែលត្រូវបានគេជួញដូរច្រើនជាងគេ កើន ២៥.៣ ដុល្លារ ឬ ១.៣៩% ដោយបញ្ចប់ការជួញដូរត្រឹម ១,៨៤១.២ ដុល្លារ/អោន (អោន-ounce ជិតស្មើនឹង ៨.៣ ជី)។ នេះគឺជាតម្លៃដែលកើនឡើងខ្ពស់បំផុតរាប់ចាប់ពីថ្ងៃទី ១២ មេសា។
មាសឡើងថ្លៃខ្ពស់បែបនេះ មួយផ្នែកក៏ដោយសារតួលេខនៃការស្នើសុំជំនួយពីរដ្ឋាភិបាលដោយសារគ្មានការងារធ្វើ មានការកើនឡើងខ្ពស់ ខណៈដែលសកម្មភាពកែច្នៃផលិតផលក៏ថយចុះខ្លាំងក្នុងខែឧសភា និងអត្រានៃការទិញដូរអចលនទ្រព្យនៅ សហរដ្ឋអាម៉េរិក ក្នុងខែមេសា ក៏បានធ្លាក់ចុះច្រើនភាគរយ បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ ២០២១។