អង្គការកំណត់ត្រាពិភពលោក Guinness ទើបតែបានទទួលស្គាល់ថា លោកតាជនជាតិវ៉េណេស៊ុយអេឡា ម្នាក់ គឺជាមនុស្សដែលមានវ័យចំណាស់ជាងគេបង្អស់ក្នុងពិភពលោក។
នៅលើគេហទំព័ររបស់ខ្លួន Guinness បានសរសេរថា លោកតា Juan Vicente Perez អាយុ ១១២ ឆ្នាំ គឺជាមនុស្សដែលមានអាយុច្រើនជាងគេក្នុងលោក គិតចាប់ពីខែកុម្ភៈ ២០២។ យោងតាម Guinness លោកតា Perez «មានសុខភាព និងការចងចាំដ៏អស្ចារ្យ ដោយសារនៅចាំអតីតកាល និងឈ្មោះរបស់បងប្អូន ក៏ដូចជាកូនចៅរបស់គាត់។ គាត់ចូលចិត្តចំណាយពេលជាមួយគ្រួសារ និងមិត្តភក្ដិ ស្ដាប់ និងចូលរួមការសន្ទនាដែលមានប្រយោជន៍»។
លោកតា Perez កើតនៅថ្ងៃទី ២៧ ឧសភា ១៩០៩ ក្នុងតំបន់ភាគខាងលិចនៃរដ្ឋ Tachira របស់ ប្រទេសវ៉េណេស៊ុយអេឡា។ គាត់ធ្លាប់ជាប៉ូលិសមួយរូបនៅក្នុងតំបន់។ លោកតារស់នៅជាមួយភរិយា គឺលោកយាយ Ediofina del Rosario Garcia អស់រយៈពេល ៦០ ឆ្នាំ រហូតដល់ភរិយារបស់គាត់បានទទួលមរណភាពកាលពីឆ្នាំ ១៩៩។ លោកតា Perez មានកូនចំនួន ១១ នាក់, ចៅ ៤១ នាក់, ចៅទួត ១៨ នាក់ និងចៅលួត ១២ នាក់។