គំរូដំបូងរបស់ E២០ ដែលជាតាក់ស៊ីហោះអគ្គិសនី អភិវឌ្ឍដោយក្រុមហ៊ុន TCab Tech បានហោះហើរសាកល្បងលើសមត្ថភាពមួយចំនួនដូចជា ហោះឡើងត្រង់ ចុះចតត្រង់ និងហោះទៅមុខ នៅក្នុងការធ្វើតេស្តកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុន TCab Tech នៅ សៀងហៃ ប្រទេសចិន បានបញ្ចេញវីដេអូស្ដីពីការហោះហើរសាកល្បងរបស់ តាក់ស៊ីហោះអគ្គិសនី E២០ ដែលមានទំហំស្មើនឹង ៥០% នៃកំណែពិតប្រាកដរបស់វា។ ក្នុងវីដេអូ E២០ បង្ហាញសមត្ថភាពហោះឡើងត្រង់ ហោះនៅនឹងមួយកន្លែង ហោះទៅមុខ និងចុះចត នេះបើតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី ១៦ ឧសភា។
E២០ គឺជាតាក់ស៊ីហោះអគ្គិសនី ដែលអាចហោះឡើងត្រង់ អាចដឹកមនុស្សបាន ៥ នាក់។ យាននេះនឹងអាចហោះបានក្នុងល្បឿន ២៦០ គីឡូម៉ែត្រ/ម៉ោង ហើយហោះបានរយៈចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ។ ខុសពី eHang របស់ Guangzhou EHang Intelligent Technology ដែលហោះហើរដោយស្វ័យប្រវត្ត តាក់ស៊ីហោះ E២០ របស់ TCab Tech ត្រូវការអ្នកបើកបរម្នាក់។
TCab Tech សម្រេចបានលទ្ធផលមួយចំនួនក្នុងឆ្នាំ ២០២១ ជាមួយនឹងការហោះហើរសាកល្បងនូវគំរូដែលមានទំហំស្មើនឹង ២៥% និង ៥០% នៃទំហំពិតរបស់វា។