ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ស្នើឱ្យ​​ពន្លឿន​ការ​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​កូ​វីដ-១៩ គ្រា​ដែល​មាន​ករណី​រោង​ចក្រ​នៅ​ អាហ្វ្រិក មិន​មាន​អតិថិ​ជន​

បន្ទាប់ពី​បាន​សង្កេតឃើញថា ក្រុមហ៊ុន​ដែល​បានទទួល​អាជ្ញាប័ណ្ណ​សម្រាប់​ការសាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ នៅ កម្ពុជា ហាក់​មិនទាន់មាន​សកម្មភាព សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើឱ្យ​ក្រសួង និង​មន្ត្រី​ពាក់ព័ន្ធ ព​ន្លឿ​ន​ដំណើរការ​នៃ​ការស្ថាបនា​នេះ ស្រប​ពេលដែល​ភាគី​ខាង​ចិន កំពុង​ទន្ទឹងរង់ចាំ​ចម្លើយ។

ខាងលើនេះ​គឺជា​ប្រសាសន៍​របស់ សម្ដេច​តេ​ជោ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ជ្រោយចង្វារ កាលពី​ថ្ងៃទី ១៧ ខែឧសភា។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្លែងថា ពុំទាន់​ឃើញ​មាន​សកម្មភាព​អ្វី​សោះ ទាក់ទង​នឹង​ការបង្កើត​រោងចក្រ​ខាងលើ។ សម្ដេច​តេ​ជោ ឱ្យដឹងថា បើសិន​មិន​ធ្វើ អាជ្ញា​បណ្ណ​នេះ​នឹងត្រូវ​ប្រគល់ឱ្យ​ក្រុមហ៊ុន​ដទៃ។ សម្ដេច បញ្ជាក់ថា រោងចក្រ​នេះ​នៅពេល​អនាគត មិន​ត្រឹមតែ​ផលិត​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ នោះទេ តែ​ក៏​អាច​ផលិត​វ៉ាក់សាំង​សម្រាប់​បង្ការ​ជំងឺ​ដទៃ​បាន​ទៀតផង។

បច្ចុប្បន្ន រលក​នៃ​ការឆ្លង​រាតត្បាត​របស់ កូ​វីដ-១៩ ក្នុង​ពិភពលោក បាន​ឈាន​ចូលដល់​ដំណាក់កាល​ធូរស្រាល​ជាង​មុន ធ្វើឱ្យ​ប្រទេស​ជាច្រើន​ដក​វិធានការ​ទប់ស្កាត់​ជំងឺ​រាតត្បាត ហើយ​ការភ័យខ្លាច​របស់​ពល​រដ្ឋ​របស់​ប្រទេស​មួយចំនួន​ក៏បាន​ថយចុះ នាំឱ្យ​ការចាក់​វ៉ាក់សាំង​ត្រូវមាន​ភាពយឺតយ៉ាវ មិន​សម្រេច​ដល់​គោលដៅ​ដែល​បាន​គ្រោងទុក។ បញ្ហា​នេះ​បាន​បណ្ដាលឱ្យ​ការបញ្ជាទិញ​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ របស់​បណ្ដា​ប្រទេស​ត្រូវបាន​កាត់បន្ថយ ធ្វើឱ្យ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ខ្លះ​លក់​មិន​ដាច់​ដូច​មុន។

រោង​ចក្រ​ផលិតវ៉ាក់សាំង​នៅ​ អាហ្វ្រិក​ខាង​ត្បូង

ក្រុមហ៊ុន​ផលិត​ឱសថ Aspen Pharmacare របស់ ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ខែ​វិច្ឆិកា​​ ឆ្នាំ​ ២០២១​ សម្រាប់​ការលក់ និង​ចែកចាយ​វ៉ាក់សាំង របស់​ក្រុមហ៊ុន​អាមេរិក Johnson & Johnson នៅ​ទូទាំង​ទ្វីបអាហ្វ្រិក។ ប៉ុន្តែ មកដល់ពេលនេះ កិច្ចព្រមព្រៀង​នេះ​ហាក់​កំពុង​ជួប​ឧបសគ្គ​ធំ។

«មិនមាន​ការបញ្ជាទិញ​សម្រាប់​វ៉ាក់សាំង Aspenovax (វ៉ាក់សាំង​របស់ Johnson & Johnson) ទេ។ បើ​យើង​មិន​ទទួលបាន​ការបញ្ជាទិញ​វ៉ាក់សាំង ដូច្នេះ​វា​ច្បាស់​ណាស់​ថា លទ្ធភាពនៃ​​​ការរក្សា​​សកម្មភាព​​ផលិត​គឺ​មាន​តិច​តួច​ណាស់» លោក Stavros Nicolaou អគ្គនាយក​ក្រុមហ៊ុន Aspen Pharmacare កាលពី​ដើម​ខែ​នេះ​បាន​រៀបរាប់​ដូច្នេះ៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន ឱ្យបង្កើតកំពង់ផែលើទឹកដីខេត្តតាកែវ នៅជាប់គម្រោងព្រែកជីកហ្វូណនតេជា

សៀងហៃ : អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅក្នុងឱកាសដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ធ្វើដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Danong Development Group ក្នុងទីក្រុងសៀងហៃប្រទេសចិន...

រាជរដ្ឋាភិបាលសម្រេចផ្ដល់គោលការណ៍ចំនួន២ ជួយដល់វិស័យអចលនទ្រព្យ

ភ្នំពេញ : រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី៖ ទី១/ សម្រាប់អ្នកដែលទិញលំនៅឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម...

ស្វែងយល់ពីសារសំខាន់ផ្លូវជាតិ៥១ ដែលជាខ្សែផ្លូវតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវេ

ផ្លូវជាតិលេខ៥១ មានប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤...

ក្រសួងរៀបចំដែនដី បានកំណត់ការងារដែលជាសមរភូមិបន្ទាប់របស់ខ្លួន ជាការបើកទំព័រសករាជថ្មី

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការងារដែលជាសមរភូមិបន្ទាប់របស់ខ្លួន ជាការបើកទំព័រសករាជថ្មី ដោយផ្តោតទៅលើការរៀបចំដែនដី នគរូបនីយកម្ម...

ការវិនិយោគក្នុងវិស័យសំណង់ឆ្នាំ២០២៤ ធ្លាក់ចុះប្រមាណ ១៥.១៧ភាគរយ ធៀបទៅនឹងឆ្នាំ២០២៣

ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤​នេះ គម្រោង​វិនិយោគ​ក្នុងវិស័យសំណង់​ទូទាំង​ប្រទេស​មានចំនួន ២...

អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តការងារសំខាន់ៗចំនួន៥

ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តអនុវត្តការងារតាមតួនាទី និងភារកិច្ច...

អត្ថបទស្រដៀងគ្នា