តម្លៃប្រេង WTI របស់ អាម៉េរិក ព្រឹកនេះបានឡើងខ្ពស់ជាងប្រេង Brent ជាលើកដំបូងរាប់ចាប់ពីខែឧសភា ២០២០ ដោយមានតម្លៃ ១១៣ ដុល្លារ/ធុង។
ជាធម្មតា ប្រេងឆៅអាម៉េរិក WTI តែងត្រូវបានជួញដូរក្នុងតម្លៃទាបជាងច្រើនដុល្លារ ធៀបនឹងប្រេង Brent។ ក៏ប៉ុន្តែ កាលពីថ្ងៃទី ១៧ ឧសភា តម្លៃរបស់ប្រេង WTI និង Brent ស្ទើរតែស្មើគ្នា ពោលគឺមានតម្លៃប្រហែល ១១៥ ដុល្លារ/ធុង។ មកដល់ព្រឹកនេះ ប្រេង WTI បានឡើងថ្លៃខ្ពស់ជាងប្រេង Brent ទៅវិញ ដោយមានតម្លៃ ១១៣ ដុល្លារ ខណៈប្រេង Brent មានតម្លៃ ១១២ ដុល្លារ។
នេះគឺជាលើកដំបូងហើយដែលប្រេង WTI ថ្លៃជាងប្រេង Brent។ ការប្រែប្រួលនេះបង្ហាញថា ទីផ្សារកំពុងតែច្របូកច្របល់នៅក្នុងស្ថានការណ៍កូវីដ-១៩ និងសង្គ្រាមនៅ អ៊ុយក្រែន។