ប្រាក់ចំណូលក្នុងត្រីមាសទី ១ របស់ក្រុមហ៊ុន Saudi Aramco កើនជាង ៨០% ដែលនេះខ្ពស់ជាងការព្យាកររបស់ក្រុមអ្នកវិភាគ ព្រមទាំងបានបង្កើតកំណត់ត្រាថ្មីផងដែរ។
ក្រុមហ៊ុនប្រេងរបស់រដ្ឋ អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី ១៥ ឧសភា បានប្រកាសថា ប្រាក់ចំណេញបានកើត ៨២% ធៀបនឹងឆ្នាំកន្លង ដោយឡើងដល់ ៣៩.៥ ពាន់លានដុល្លារក្នុងត្រីមាសដំបូងនៃឆ្នាំនេះ។ មុននោះ ការស្ទង់មតិរបស់ Reuters ទៅលើក្រុមអ្នកវិភាគ បានព្យាករថា Saudi Aramco នឹងរកបានប្រាក់ចំណេញត្រឹមតែ ៣៨.៥ ពាន់លានដុល្លារប៉ុណ្ណោះ។
ក្រុមហ៊ុនខាងលើបានឱ្យដឹងថា ប្រាក់ចំណេញរបស់ពួកគេកើនឡើងខ្ពស់ដោយសារតែតម្លៃប្រេងឆៅឡើងថ្លៃខ្លាំង បរិមាណប្រេងលក់ចេញច្រើនជាងមុន ផលចំណេញនៅដំណាក់កាលចម្រាញ់ និងក្នុងវិស័យគីមីសាស្ត្រក្រោយការទាញយកត្រូវបានកែលម្អ។
កាលពីសប្ដាហ៍កន្លង Aramco ក៏បានយកឈ្នះលើ Apple ហើយបានក្លាយជាក្រុមហ៊ុនដែលមានតម្លៃជាងគេបង្អស់ក្នុងពិភពលោក ដោយមានមូលធនទីផ្សារ ២.៤៣ ទ្រីលានដុល្លារអាម៉េរិក។ មូលធនទីផ្សារបច្ចុប្បន្នរបស់ Aramco នៅតែស្ថិតក្នុងរង្វង់នេះ។