ក្នុងឆ្នាំ ២០២២ វិស័យបច្ចេកវិទ្យា បានបាត់បង់ប្រាក់ ៣ ទ្រីលាន (៣ លានលាន) ដុល្លារអាម៉េរិក នៅក្នុងចំណោម ៧ ទ្រីលានដុល្លារនៃតម្លៃមូលធនទីផ្សារដែលបាន «បាត់ខ្លួន» ពី S&P ៥០0។
ចាប់ពីដើមឆ្នាំ សន្ទស្សន៍ S&P ៥០០ (S&P 500 ដែលជាពាក្យកាត់របស់ Standard & Poor’s 500 Stock Index គឺជាសន្ទស្សន៍មូលបត្រដែលយោងទៅលើភាគហ៊ុនមូលដ្ឋានរបស់ក្រុមហ៊ុនចំនួន ៥០០ ដែលមានមូលធនទីផ្សារធំជាងគេនៅលើផ្សារហ៊ុន NYSE ឬ NASDAQ) បានថយចុះជិត ១៨%។ ក្រោយការធ្លាក់ថ្លៃ ០.១% កាលពីម្សិលម្ង៉ៃ សន្ទស្សន៍នេះកាន់តែដើរជិតដល់ចំណុច «ដាំក្បាលចុះ ២០% រាប់ចាប់ពីចំណុចកំពូលចុងក្រោយ»។ ជាសរុប តម្លៃមូលធនទីផ្សារជាង ៧ ទ្រីលានដុល្លារអាម៉េរិក បាន «រលាយខ្សុល» ពីបណ្ដាភាគហ៊ុននៅក្នុងសន្ទស្សន៍ S&P ៥០។
DJIA កាលពីម្សិលម្ង៉ៃក៏បានធ្លាក់ថ្លៃ ០.៣%។ ជាសរុប ក្នុងឆ្នាំ ២០២២ នេះ សន្ទស្សន៍នេះបានបាត់បង់ ១៣%។
បណ្ដាភាគហ៊ុនក្នុងក្រុមបច្ចេកវិទ្យា រងការខាតបង់ច្រើនជាងគេបង្អស់។ សន្ទស្សន៍ Nasdaq បានថយចុះ ២៧% រាប់ចាប់ពីដើមឆ្នាំ។ វិស័យបច្ចេកវិទ្យាបានបាត់បង់ជិត ៣ ទ្រីលាន ក្នុងចំណោមមូលធនទីផ្សារ ៧ ទ្រីលានដុល្លារដែលបានបាត់បង់ពីសន្ទស្សន៍ S&P ៥០។
ភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Apple, Microsoft, Amazon, Alphabet, Meta Platforms និង Elon Musk ជាដើម សុទ្ធតែមានពណ៌ក្រហម។ Netflix បានបាត់បង់ ៧០% ដែលនេះគឺជាតួលេខអាក្រក់ជាងគេបង្អស់នៅក្នុងសន្ទស្សន៍ S&P ៥០០៕