នៅថ្ងៃដែលកំពូលតារាសម្ដែងជួរមុខនាង អាំ ផាត់រាផា ទទួលការងារថ្មីគឺជា អ្នកតំណាងផលិតផលទូរស័ព្ទដៃម៉ាក VIVO V7+ នាងបានចេញមុខបកស្រាយរឿងសង្សារថ្មីរបស់នាង ខណៈបណ្ដើរគ្នានៅក្នុងហាងមួយកន្លែង ដែលត្រូវអ្នកគាំទ្រថតវីដេអូបាន ហើយទម្លាយចេញមកជាសាធារណៈ។
តារាស្រីរូបនេះ បានត្រឹមតែឆ្លើយថា បុរសនៅក្នុងវីដេអូនោះគ្រាន់តែជាអ្នកគាំទ្ររបស់នាងតែប៉ុណ្ណោះ ការប្រាស្រ័យទាក់ទងល្អនឹងក៏ជារឿងធម្មតា ហើយនឹងមានសេចក្ដីសុខជាមួយអ្នកគាំទ្រ។ ក៏ប៉ុន្ដែបើតាមសារព័ត៌មានថៃនានា បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួននេះ បានឱ្យដឹងថា បុរសដែល អាំ ផាត់រាផា បានបណ្ដើរយ៉ាងមានសេចក្ដីសុខជាមួយគ្នានោះមានឈ្មោះថា ហៃសូ ហ្វ្លុក គឺជាទាយាទគ្រឿងពេជ្រពាន់លាន នៅប្រទេសថៃ។
គួរបញ្ជាក់ផងដែរថា កំលោះសង្ហារម្នាក់នេះ គឺជាអ្នកស្នងតំណែងរបស់ក្រុហ៊ុនពេជ្រដ៏ធំមួយមានឈ្មោះថា ជេមស៍ ផាវីលលាន គ្រីអេហ្សឹន ចំកាត់ ដែលមានមុខជំនួញខាងចែកចាយគ្រឿងពេជ្រ និងគ្រឿងអលង្ការដ៏ធំជាងគេនៅប្រទេសថៃ ផងដែរ៕