ក្រសួងពាណិជ្ជកម្ម ថ្ងៃនេះបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីតម្លៃប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ ក្នុងនោះ សាំងមានតម្លៃ ៥,៥៥០ រៀល ក្នុង ១ លីត្រ ខណៈដែលម៉ាស៊ូតមានតម្លៃ ៥,៨០០ រៀល ក្នុង ១ លីត្រ។
ធៀបនឹងតម្លៃដែលបានអនុវត្តចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២២ ឃើញថា តម្លៃសាំង និងម៉ាស៊ូត ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃនេះ កើន ៣០០ រៀល/លីត្រ សម្រាប់សាំងធម្មតា និងកើន ២០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។