ការប្រជែងគ្នារវាងក្រុម Bayern Munich និង Borussia Dortmund បានផ្អាកជាបណ្តោះអាសន្នសិន ខណៈដែលមិត្តស្រី និងភរិយារបស់កីឡាករនៃក្រុមទាំងពីរ បានចូលរួមអបអរពិធីបុណ្យស្រាបៀររបស់អាល្លឺម៉ង់ដែលមានឈ្មោះថា Oktoberfest។
នាង Cathy Hummels, Ann-Kathrin Brommel និង Scarlett Gartmann ដែលជាមិត្តស្រីរបស់កីឡាករ Mats Hummels, Mario Gotze និង Marco Reus សុទ្ធសឹងបានស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីដើម្បីចូលរួមកម្មវិធីបុណ្យស្រាប្រៀមួយនេះ។ នាង Simone ដែលជាអតីតភរិយារបស់កីឡាករ Michael Ballack និងអ្នកស្រី Lilly ដែលជាភរិយារបស់កីឡាករ Boris Becker ក៏បានចូលរួមក្នុងកម្មវិធីជប់លៀងនេះផងដែរ បើទោះបីជាអតីតតារាឆ្នើមរបស់ក្លិប Chelsea និងអតីតតារាឆ្នើមកីឡាករវាយកូនបាល់ទាំងពីររូបនេះ មិនបានបង្ហាញខ្លួនក៏ដោយ។
Oktoberfest គឺជាពិធីបុណ្យស្រាបៀរធំជាងគេបំផុតរបស់ពិភពលោកដែលមានរយៈពេលពី១៦ ទៅ១៨ថ្ងៃ ហើយមនុស្សភាគច្រើនក្នុងកម្មវិធីនេះ តែងតែផឹកស្រាបៀរជាច្រើន។ ក្នុងរយៈពេល៥រដូវកាលចុងក្រោយនេះ តារាឆ្នើមៗរបស់ក្លិប Bayern និង Dortmund តែងតែចូលរួមអបអរពិធីបុណ្យ Oktoberfest ដើម្បីបង្កឲ្យបរិយាកាសកាន់តែរំភើប៕
ប្រភពពី៖ The Sun