មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែឧសភា ឆ្នាំ ២០២២ ខាងមុខ នៅឯទីលានតេជោ (ពយ តាមូង) នឹងមាន កម្មវិធីតាំងពិព័រណ៍ និងប្រកួតចម្អិនម្ហូបអាហារ ភេសជ្ជៈ និងប្រកួតប្រណាំងកង់។
ស្ថាប័នខាងលើបន្ថែមថា ព្រឹត្តិការណ៍តាំងពិព័រណ៍ និងកម្មវិធីប្រកួតទាំងឡាយខាងលើនេះត្រូវបានធ្វើឡើងក្នុងបំណងទាក់ទាញភ្ញៀវទេសចរណ៍មកលេង ខេត្តព្រះសីហនុ ឱ្យបានកាន់តែច្រើនបន្ថែមទៀត។
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅក្នុងឱកាសបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។ ខាងក្រោមនេះគឺជាកម្មវិធី និងពាក្យសុំចុះឈ្មោះ ប្រកួតម្ហូបអាហារ និង ប្រកួតប្រណាំងកង់៖