ដោយត្រូវបានហាមឃាត់ចូលចតនៅកំពង់ផែនានារបស់ អឺរ៉ុប ចាប់តាំងពីកញ្ចប់ទណ្ឌកម្មទី ៥ របស់ សហភាពអឺរ៉ុប (EU) ប្រឆាំងនឹង រុស្ស៊ី ត្រូវបានអនុម័តកាលពីថ្ងៃទី ១៦ មេសា បណ្ដាទូក កប៉ាល់របស់ រុស្ស៊ី បានរកឃើញកំពង់ផែដ៏សមគួរសម្រាប់ពួកគេ នោះគឺប្រជុំកោះ Faroe។
ប្រជុំកោះ Faroe ដែលជាទឹកដីស្វយ័តមួយរបស់ ប្រទេសដាណឺម៉ាក ស្ថិតនៅ មហាសមុទ្រអាត្លង់ទិកខាងជើង។ អាជ្ញាធររបស់ ប្រជុំកោះ Faroe អនុញ្ញាតឱ្យបណ្ដាទូក កប៉ាល់របស់ រុស្ស៊ី ចូលចត និងលើកដាក់ទំនិញដោយសេរី។
ប្រជុំកោះដែលមានប្រជាជនជាង ៥០,០០០ នាក់ និងស្ថិតនៅចន្លោះប្រជុំកោះ Shetland និង Iceland នេះ គឺជាចំណុចគោលមួយនៃចរាចរណ៍ដែនសមុទ្រសំខាន់ចំពោះកប៉ាល់នេសាទរបស់ រុស្ស៊ី ដោយសារជាទីកន្លែងផ្ទេរ និងផ្ទុកជលផលមួយផ្នែកធំក្នុងចំណោម ៣៧០,០០០ តោន ដែលបណ្ដាកប៉ាល់របស់ប្រទេសផ្សេងៗនាំចូលកំពង់ផែនានារបស់ប្រទេសនេះ។
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Mette Frederiksen គ្រាន់តែអាចសង្ឃឹមថា ក្រុមមេដឹកនាំរបស់ ប្រជុំកោះ Faroe «គោរពតាមការសម្រេច» របស់ EU។ ដាណឺម៉ាក មិនអាចលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រជុំកោះនេះ តាំងតែពីឆ្នាំ ១៩៤៨។
ជាទឹកដីដែលផ្សារភ្ជាប់ជាមួយ EU ប៉ុន្តែ ប្រជុំកោះ Faroe មិនទទួលរងចំណងផ្នែកច្បាប់ក្នុងការអនុវត្តវិធានការទណ្ឌកម្មរបស់ សហភាពអឺរ៉ុប ឡើយ។ ប្រជុំកោះនេះបន្តបង្កើនចំនួន និងពង្រីងកំពង់ផែរបស់ខ្លួនសម្រាប់បណ្ដាកប៉ាល់នេសាទរបស់ រុស្ស៊ី និងការនាំចេញជលផលរបស់ខ្លួនទៅកាន់ រុស្ស៊ី។ ចំណែក ដាណឺមាក វិ ក៏មិនចង់កាត់ផ្ដាច់ទំនាក់ទំនងជាមួយទីផ្សារធំបំផុតរបស់ខ្លួន ដែលកាន់កាប់ ២៣.២% (ឆ្នាំ ២០២១) ក្នុងការនាំចេញជលផល និង ៩៥% នៃពាណិជ្ជកម្មរបស់ពួកគេ៕