ព័ត៌មានស្ដីពីសេចក្ដីប្រកាសជើងរើសពលទាហាននេះ ត្រូវបានបង្ហោះកាលព្រឹកថ្ងៃទី ៧ ឧសភា ២០២២ ដោយទំព័រ Facebook «កងកម្លាំងប្រដាប់អាវុធកម្ពុជា» អមជាមួយនឹងរូបភាពទាហាននៃអង្គភាពមួយចំនួនផងដែរ។
សេចក្ដីសម្រេចនោះ លើកឡើងថា រាជរដ្ឋាភិបាល «អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៤០២ (បួនរយពីរ) នាក់ ដើម្បីរៀបចំកងកាំជ្រួចការពារអាកាសរយៈកម្ពស់មធ្យម ចំណុះបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន»។
សេចក្ដីសម្រេចដែលត្រូវបានចុះហត្ថលេខាតាំងពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ នេះ ក៏បានបញ្ជាក់ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីសេដ្ឋកិច្ច អគ្គមេបញ្ជាការ នៃ កងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ នៃក្រសួង និងស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តតាមសេចក្ដីសម្រេចនេះ ចាប់ពីថ្ងៃទីចុះហត្ថលេខាតទៅ។