ច្រកទ្វារអន្តរជាតិអូរស្មាច់ ដែលស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានបើកដំណើរ ឡើងវិញ នៅព្រឹកថ្ងៃទី ៦ ឧសភា ២០២២ ក្រោយប្រជាពលរដ្ឋទន្ទឹងរង់ចាំអស់រយៈពេលជាយូរដោយសារកូវីដ-១។
ការសម្រេចបើកច្រកទ្វារអន្តរជាតិអូរស្មាច់នេះ ត្រូវបានធ្វើឡើងក្រោយពីជំនួបរវាងអភិបាលខេត្តឧត្តរមានជ័យ និងអភិបាលខេត្តសុរិន្ទ ប្រទេសថៃ កាលពីរសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២។
ប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ប្រទេសថៃ ដែលកាន់លិខិតឆ្លងដែន (ប៉ាស្ព័រ) ត្រូវមានលិខិតថៃឡង់ផាស (Thailand Pass) ប័ណ្ណធានារ៉ាប់រងសុខភាព និងប័ណ្ណចាក់វ៉ាក់សាំងពេញលេញ ហើយក្នុងករណីនេះនឹងអាចដើរពេញប្រទេសថៃបាន។ ចំណែកប្រជាពលរដ្ឋដែលប្រើប័ណ្ណព្រំដែន (Border Pass) ត្រូវមានប័ណ្ណចាក់វ៉ាក់សាំងពេញលេញ ហើយអាចស្នាក់ប្រទេសថៃបានចំនួន ៣ ថ្ងៃ។