នៅព្រឹកថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2107 បើតាមសារព័ត៌មានកូរ៉េ និងជប៉ុន ដូចជា Sankei Sportsនិង Daily Sports បានចេញផ្សាយឱ្យដឹងថា សមាជិកក្រុមចម្រៀង Big Bang មានដូចជា G-Dragon , Taeyang , Daesung និង Seungri បានមូលមតិគ្នាជាឯកឆន្ទ ក្នុងការចូលរួមជាកងទ័ព នៅក្នុងថ្ងៃតែមួយ បើទោះបីជា តារាចម្រៀង TOP មានរឿងអាស្រូវនៅក្នុងជួរទ័ពក៏ដោយ។
គួររំលឹកផងដែរថា មានការកំណត់ច្បាប់ចូលបម្រើទ័ពជាពិសេសមួយរបស់ប្រទេសកូរ៉េ ក្រោយពីកើតរឿងអាស្រូវរបស់តារាចម្រៀង TOP ដោយធ្វើការផ្អាកមិនឱ្យតារាៗ ចូលរួមបម្រើទ័ពនៅក្នុងឆ្នាំនេះឡើយ ក៏ប៉ុន្ដថ្មីនេះ ស្រាប់តែក្រុមតារាចម្រៀងខាងលើបានប្រកាសខ្លួនថា និងចូលរួមបម្រើទ័ពជាក្រុមព្រមគ្នាតែម្ដង។ ព័ត៌មានមួយនេះ ត្រូវបានប្រកាសឡើង ខណៈដែលលោកDaesung ជាសមាជិកក្រុមចម្រៀង Big Bang បានពោលនៅក្នុងថ្ងៃប្រគំតន្រ្តីនៅប្រទេស ជប៉ុន ថា ” បន្ទាប់ពីបានសម្រេចចិត្ត ធ្វើការផ្សព្វផ្សាយនៅក្នុងឆ្នាំនេះហើយ ខ្ញុំគឺមិនអាចរំលងការងារមួយ ដែលជាជម្រើសដ៏ល្អទីបំផុតក្រុមចម្រៀង Big Bang ក្នុងការចាប់ផ្ដើមជាថ្មី គឺការចូលបម្រើទ័ព ” ។
គួរបញ្ជាក់ផងដែរថា ដោយសារការប្រើប្រាស់ថ្នាំញៀន ប្រភេទកញ្ឆា ដែលតារាចម្រៀង TOPបានប្រពិត្តកន្លងមក បានធ្វើឱ្យក្រុមចម្រៀងខាងលើនេះ អាប់ឱនឈ្មោះជាខ្លាំង ដូច្នោះហើយបានជាសមាជិកក្រុមទាំងអស់ សម្រេចចិត្តចូលបម្រើទ័ពទាំងអស់គ្នា ដើម្បីសាងកេរ្តិ៍ល្អឡើងវិញផងដែរ៕