(អង់គ្លេស)-ផ្លូវរូងក្រោមដី Crossrail ដែលតភ្ជាប់ តំបន់ភាគខាងលិច ទៅនឹងតំបន់ភាគខាងកើតរបស់ ទីក្រុងឡុងដ៍ ប្រវែងជិត ១០០ គីឡូម៉ែត្រ នឹងដាក់ឱ្យដំណើរការចាប់ពីចុងខែឧសភា ២០២២។
ចាប់ពីថ្ងៃទី ២៤ ឧសភា ផ្លូវរូងសម្រាប់រថភ្លើងអគ្គិសនីក្រោមដីថ្មីមួយខែទៀត ដែលតភ្ជាប់រវាងតំបន់ខាងកើត និងខាងលិចនៃ ទីក្រុងឡុងដ៍ នឹងក្លាយជាបដិវត្តន៍លើការផ្លាស់ទីក្នុងទីក្រុងនេះ។ ថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ដំណាក់កាលទីមួយនៃផ្លូវរថភ្លើង Elizabeth ថ្មី ឬហៅថា Crossrail ត្រូវបានប្រកាសនៅលើទំព័រ Twitter របស់គម្រោង។
នៅពេលដំណើរការពេញលេញ ផ្លូវរថភ្លើង ១ ខ្សែថ្មីបំផុតរបស់ ទីក្រុងឡុងដ៍ នឹងជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើរចុះមកនៅត្រឹម ៣៨ នាទី លឿនជាងជិតពាក់កណ្ដាលធៀបនឹងការប្រើប្រាស់ប្រព័ន្ធរថភ្លើងអគ្គិសនីក្រោមដីនាបច្ចុប្បន្ន ឬ ២ ម៉ោង ធៀបនឹងការជិះរថយន្តតាក់ស៊ីក្នុងពេលចរាចរណ៍ចង្អៀត។
ខ្សែរថភ្លើងអគ្គិសនីក្រោមដីថ្មីនេះ អាចដឹកមនុស្សបាន ១,៥០០ នាក់ និងធ្វើដំណើរក្នុងល្បឿន ១៤៥ គីឡូម៉ែត្រ/ម៉ោង។ វានឹងរត់ឆ្លងកាត់ខាងក្រោមតំបន់កណ្ដាលក្រុងឡុងដ៍, Docklands, តំបន់ហិរញ្ញវត្ថុនានា, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសាលមហោស្រពនៅ West End រួមនឹង Healthrow ក៏ដូចជាបណ្ដាតំបន់ក្រវាត់ក្រុង Essex, Kent និងជ្រលងភ្នំ Thames។
បណ្ដាញផ្លូវរូងក្រោមដីប្រវែងជិត ១០០ គីឡូម៉ែត្រ ត្រូវបានសាងសង់ជុំវិញតំបន់ពាណិជ្ជកម្ម រួមមាន ៤២ គីឡូម៉ែត្រថ្មីទាំងស្រុង ដែលឆ្លងកាត់មជ្ឈមណ្ឌលក្រុងឡុងដ៍។ ផ្លូវក្រោមដីនេះត្រូវបានជីករូងដោយប្រើប្រាស់បច្ចេកទេស និងបច្ចេកវិទ្យាខ្ពស់ និងស្ថិតនៅខាងក្រោមទីក្រុងមួយក្នុងចំណោមទីក្រុងដែលមមាញឹកជាងគេក្នុងពិភពលោក។ បណ្ដាផ្លូវរូងភ្លោះ មានអង្កត់ផ្ចិត ៦ ម៉ែត្រ និងជម្រៅរហូតដល់ ៤០ ម៉ែត្រ ដែលរត់កាត់ខាងក្រោមអគារ និងសំណង់រាប់មិនអស់។ ក្រុមកម្មករសំណង់ត្រូវចំណាយពេលអស់ ៣ ឆ្នាំ ដើម្បីជីករូងផ្លូវក្រោមដី (ពីឆ្នាំ ២០១២ ដល់ ២០១៥) ដោយប្រើប្រាស់ម៉ាស៊ីនជីករូងក្រោមដីខ្នាតយក្ស (TBM) ចំនួន ៨ គ្រឿង ដែលមានទម្ងន់ ១,០០០ តោន/គ្រឿង។ Crossrail គឺជាគម្រោងបច្ចេកទេសធំបំផុតនៅ ទ្វីបអឺរ៉ុប។
ក្នុងខែឧសភា មានរថភ្លើង ១២ ខ្សែ/ម៉ោង ធ្វើដំណើរទៅគ្រប់ទិស តាមរយៈផ្លូវក្រោមដីនៅកណ្ដាលតំបន់ Abbey Wood ស្ថិតក្នុងភាគខាងត្បូងនៃ ទីក្រុងឡុងដ៍ និង Paddington ដែលជាចំណត់រថភ្លើងសំខាន់ជាងគេមួយរបស់ទីក្រុង។
ខ្សែរងភ្លើងដែលដំណើរការពេញលេញនៅ Crossrail នឹងចាប់ផ្ដើមយ៉ាងយូរត្រឹមខែឧសភា ២០២៣ ដោយមានរថភ្លើងធ្វើដំណោះរ ២៤ ខ្សែ/ម៉ោង។
គម្រោងខាងលើនេះត្រូវបានអនុម័តកាលពីឆ្នាំ ២០០៧ និងចាប់ផ្ដើមស្ថាបនាកាលពីឆ្នាំ ២០០៩។ Crossrail បើកដំណើរការយឺតជាង ៤ ឆ្នាំ ធៀបនឹងកាលគម្រោងដំបូង និងចំណាយប្រាក់អស់ ២៥ ពាន់លានដុល្លារអាម៉េរិក។ ពេលដំណើរការពេញលេញ ហេដ្ឋារចនាសម្ព័ន្ធនេះនឹងជួយឱ្យការដឹកជញ្ជូនតាមរថភ្លើងអគ្គិសនីក្រោមដីរបស់ ទីក្រុងឡុងដ៍ កើនឡើង ១០% បន្ថែមទៀត។ ក្រុមមន្ត្រីជំនាញគណនាឃើញថា អ្នកដំណើរប្រហែល ២០០ លាននាក់ នឹងប្រើប្រាស់ខ្សែរថភ្លើង Crossail ក្នុង ១ ឆ្នាំ៕