ត្រចៀកកាំ ឬអ្នកនាង Zhao Wei បានឃ្លាតឆ្ងាយពីវង្វង់សិល្បៈភាពយន្ដអស់រយៈពេលជាច្រើនឆ្នាំហើយ អ្នកនាងមិនត្រឹមតែជាតារាសម្ដែងស្រីដែលប្រកបទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់នោះទេ អ្នកនាងក៏ជាអ្នកដឹកនាំរឿងល្បីឈ្មោះម្នាក់ផងដែរ។ មួយរយៈក្រោយនេះ អ្នកនាង ត្រចៀកកាំ បានទៅរួមរស់ជាមួយស្វាមីអ្នកនាង នៅឯប្រទេស បារាំង ព្រមទាំងមានកសិដ្ឋានចំការទំពាំបាយជូរដ៏ធំមួយទៀតផង ។
ដោយសម្លឹងមើលឃើញការពេញនិយមគាំទ្រចំពោះស្រាទំពាំងបាយជូរ របស់ប្រទេស បារាំង តារាស្រីរូបនេះ ក៏ទទួលបានភាពជោគជ័យពីការផលិតស្រាទំពាំងបាយជូរនៅទីនោះជាមួយស្វាមីរបស់នាង ហើយថែមទាំងបើកហាងលក់ស្រាទំពាំងបាយជូរសុទ្ធមួយកន្លែង ដែលមានឈ្មោះថា “Trieu Vy” ជាឈ្មោះឈ្មោះបន្សំពី ព្រះនាមរបស់ព្រះមហាក្សត្របារាំងទី 13 គឺព្រះអង្គម្ចាស់Louis XIII ដែលទ្រង់មានទ្រព្យសម្បត្តិ ដីធ្លីមហាសាល នាសម័យកាលនោះ។
គួរបញ្ជាក់ផងដែរថា លុះដល់ថ្មីៗនេះ តារាស្រី Zhao Wei បានបញ្ចេញរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលរំលេចពីសកម្មភាពនៅក្នុងពីឲ្យរោងចក្រផលិតស្រាទំពាំងបាយជូរខ្នាតតូចរបស់នាង ព្រមទាំងវីឡាប្រណិតថ្មីមួយទៀតដ៏ស្អាតស្កឹមស្កៃនៅក្នុងប្រទេស បារាំង ដែលបានបញ្ជាក់ពីមូលហេតុនៃការបាត់មុខពីសិល្បៈរបស់អ្នកនាង៕