ប្រទេសចិន កំពុងសាងសង់ផ្លូវរូងក្រោមដីមួយខ្សែសម្រាប់ជាផ្លូវល្បឿនលឿនទ្វេទិស ប្រវែង ៦ គីឡូម៉ែត្រ ឆ្លងកាត់បាតទន្លេ Yangtze ក្នុងខេត្ត Anhui។
ផ្លូវរូងក្រោមដីមួយខ្សែនេះ កំពុងត្រូវបានស្ថាបនានៅក្នុងទីរួមស្រុក Wuhu នៃខេត្ត Anhui នៅភាគខាងកើតនៃ ប្រទេសចិន។ ដោយមានបណ្ដោយប្រវែងប្រហែល ៦ គីឡូម៉ែត្រ នេះគឺជាផ្លូវរូងក្រោមដំបូងដែលឆ្លងកាត់ក្រោមបាតទន្លេ Yangtze នៃខេត្ត Anhui។
សំណង់នេះស្ថិតនៅជម្រៅ ៧០ ម៉ែត្រ ខាងក្រោមបាតទន្លេ និងមានផ្លូវល្បឿនលឿនទ្វេទិស ៦ គន្លង ដែលអាចបើកបរក្នុងល្បឿន ៨០ គីឡូម៉ែត្រ/ម៉ោង។
គម្រោងដែលមានឈ្មោះថា Wuhu City South Crossing River Tunnel នេះ នឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ ២០២៤ នេះ នឹងជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើររវាងតំបន់ថ្មី និងតំបន់ទីក្រុងរបស់ Wuhu ចុះមកនៅត្រឹម ៥ នាទី នៅពេលជិះរថយន្ត។