នៅថ្ងៃទី ០២ ឧសភានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី ការកំណត់ពេលវេលានៃការស្នើសុំលិខិតអនុញ្ញាតក្រុមហ៊ុនភ្នាក់ងារនាវា។
នៅក្នុងប្រកាសនេះ ក្រសួងសាធារណការ បានឱ្យដឹងថា បច្ចុប្បន្ន នៅមានក្រុមហ៊ុនភ្នាក់ងារនាវាមួយចំនួនទៀត មិនទាន់បានមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ដើម្បីឱ្យក្លាយជាក្រុមហ៊ុនស្របច្បាប់នៅឡើយ។ ដូច្នេះ ក្រសួងស្នើឱ្យក្រុមហ៊ុនទាំងនេះ ចូលមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឱ្យបានត្រឹមថ្ងៃទី ២៩ ឧសភា ២០២២ មុនពេលប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានដាក់ឱ្យដំណើរការផ្លូវការ។
ក្រុមហ៊ុននឹងមិនមានសិទ្ធិទទួលបានគណនីប្រើប្រាស់ក្នុងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកកំពង់ផែឡើយ បើសិនមិនបានដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត។
ព័ត៌មានបន្ថែម សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖