ការរំពឹងទុកប្រកបដោយសុទិដ្ឋនិយមទាប បណ្ដាលឱ្យភាគហ៊ុន Amazon ធ្លាក់ចុះ ១៤% ក្នុងការជួញដូរកាលពីថ្ងៃទី ២៩ មេសា ២០២២។
ភាគហ៊ុន Amazon កាលពីម្សិលមិញ បានស្គាល់ការធ្លាក់ចុះទាបបំផុតរាប់ចាប់ពីខែកក្កដា ២០០៦។ តម្លៃភាគហ៊ុនក៏ថយចុះទាបបំផុតគិតចាប់ពីខែមិថុនា ២០២០។ រលកនៃការលក់ចោលជាបន្តបន្ទាប់កាលពីថ្ងៃទី ២៩ មេសា ធ្វើឱ្យមូលធនទីផ្សាររបស់ក្រុមហ៊ុននេះបាត់បង់ ២០៦.២ ពាន់លានដុល្លារ ឈរលំដាប់ទី ២ បន្ទាប់ពី Meta Platforms (ក្រុមហ៊ុនមេរបស់ Facebook) ដែលធ្លាប់បាត់បង់ ២៥១.៣ ពាន់លានដុល្លារកាលពីខែកុម្ភៈ ២០២២។
ប្រាក់ចំណូលរបស់ Amazon ក៏កើនឡើងតែ ៧% ប៉ុណ្ណោះ ដែលនេះគឺជាកំណើនយឺតបំផុតក្នុងអំឡុង ២ ទសវត្សរ៍មកនេះ ដោយសារតែអតិថិជនត្រលប់ទៅរកទម្លាប់ទិញទំនិញផ្ទាល់នៅតាមហាង ក្នុងគ្រាដែល កូវីដ-១៩ បានចាប់ផ្ដើមស្ងប់ស្ងាត់។