ភាគហ៊ុន Meta Platforms ដែលជាក្រុមហ៊ុនមេរបស់ Facebook លោតឡើងខ្ពស់ខ្លាំងក្នុងថ្ងៃទី ២៨ មេសា ជួយឱ្យទ្រព្យរបស់ មហាសេដ្ឋី Mark Zuckerberg កើនឡើងខ្ពស់បំផុតគិតមកដល់បច្ចុប្បន្ន។
បញ្ចប់ការជួញដូរកាលពីថ្ងៃទី ២៨ មេសា ភាគហ៊ុន Meta Platforms កើន ១៧.៦% ក្រោយរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី ១ បង្ហាញថា បណ្ដាញសង្គមនេះទាក់ទាញបានអ្នកប្រើប្រាស់ថ្មីច្រើនជាងការរំពឹងទុក។ ប្រការនេះជួយឱ្យ នាយកប្រតិបត្តិ Zuckerberg រកបាន ១១ ពាន់លានដុល្លារបន្ថែមទៀត នេះបើតាម Bloomberg Billionaires Index។
ដោយសារតែការជួញដូរនៅផ្សារហ៊ុនមានលទ្ធផលល្អកាលពីម្សិលមិញ ចំណាត់ថ្នាក់មហាសេដ្ឋីរបស់ម្ចាស់ Facebook ក៏លោតឡើងបាន ៦ កាំ ពោលគឺឈរលំដាប់ទី ១២ ក្នុងចំណោមមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក ដោយមានសម្បត្តិសរុប ៧៥.៩ ពាន់លានដុល្លារ។ បច្ចុប្បន្ន លោក Zuckerberg កាន់កាប់ភាគហ៊ុន ១៣% នៅក្នុងក្រុមហ៊ុន Meta។