តើស្ត្រីមេផ្ទះទាំងឡាយធ្លាប់ទេ ពេលដែលអ៊ុតក្រណាត់សស្តើងៗដោយឆ្នាំងអ៊ុតដែលកំពុងក្តៅខ្លាំង ហើយកើតមាន
ស្នាមលឿងៗនៅលើសាច់ក្រណាត់ អ្នកអាចកែបញ្ហានេះបាន ដោយការយកទឹកក្រូចឆ្មាមកលាបនៅលើបាតឆ្នាំងអ៊ុតមុននឹងអ៊ុត ធ្វើបែបនេះក្រណាត់នឹងលែងឡើងស្នាមលឿងទៀតហើយ ។
សំពត់អាវដែលស្លៀកមកយូរហើយ ច្រើនតែមានស្នាមប្រឡាក់កខ្វក់ៗដឹតជាប់ណែនពិបាកក្នុងការបោកសម្អាត ស្ត្រីមេផ្ទះភាគច្រើនៗតែយកសំពត់អាវនោះទៅស្ងោរ ដែលវាក៏អាចជួយឲ្យសស្អាតឡើងវិញបានដែរ តែបើចង់ឲ្យកាន់តែសស្អាត និងកាន់តែរហ័សឡើងទៀតនោះ ចូរចិតផ្លែក្រូចឆ្មាជាបន្ទះៗដាក់ចូលទៅ 2 – 3បន្ទះផង ពេលស្ងោរនឹងរឹតតែជួយឲ្យសំពត់អាវនោះកាន់តែសស្អាតឡើងទៀត៕