
ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla កាលពីម្សិលមិញ ថយចុះជាង ១២% ដោយសារតែអ្នកវិនិយោគបារម្ភថា មហាសេដ្ឋី Elon Musk នឹងលក់ភាគហ៊ុនខ្លះដើម្បីយកប្រាក់ទៅទិញ Twitter។
បញ្ចប់ការជួញដូរក្នុងថ្ងៃទី ២៦ មេសា ភាគហ៊ុន Tesla ដាំក្បាលចុះ ១២.២% មកនៅត្រឹម ៨៧៦ ដុល្លារ/ហ៊ុន។ ប្រការនេះបណ្ដាលឱ្យតម្លៃមូលធនទីផ្សារ (Market Capitalization) នៃក្រុមហ៊ុន Tesla របស់ Elon Musk បាត់បង់ ១២៦ ពាន់លានដុល្លារ មកនៅត្រឹម ៩០៨ ពាន់លានដុល្លារ។
រាប់ចាប់តាំងពីថ្ងៃទី ៤ មេសា ២០២២ ជាពេលដែលលោក Musk ប្រកាសបង្កើនភាគហ៊ុននៅក្នុងបណ្ដាញសង្គម Twitter គេឃើញថា មូលធនទីផ្សាររបស់ Tesla ថយចុះរហូតដល់ជាង ២៧៥ ពាន់លានដុល្លារ ប្រហាក់ប្រហែលនឹង ២៣%។ តម្លៃនៃភាគហ៊ុនចំនួន ១៧% របស់មហាសេដ្ឋី Elon Musk នៅក្នុងក្រុមហ៊ុន Tesla ក៏បានបាត់បង់ជាង ៤០ ពាន់លានដុល្លារអាម៉េរិក ផងដែរ។

ខាងក្រោមនេះគឺជាការប្រែប្រួលនៃតម្លៃភាគហ៊ុន Tesla ក្នុងថ្ងៃទី ២៦ មេសា ២០២២៖

