កាលពីថ្ងៃទី ២៥ មេសា Twitter ប្រកាសថា បានយល់ព្រមតាមសំណើសុំទិញបណ្ដាញសង្គមនេះរបស់នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក្នុងតម្លៃ ៥៤.២០ ដុល្លារ/ហ៊ុន ដូច្នេះ Twitter មានតម្លៃ ៤៤ ពាន់លានដុល្លារអាម៉េរិក។
ក្នុងប្រកាសមួយ ប្រធានក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ Twitter លោក Bret Taylor អះអាងថា ក្រុមប្រឹក្សាភិបាលរបស់ Twitter បានវាយតម្លៃគ្រប់ជ្រុងជ្រោយនូវសំណើរបស់ Elon Musk ដោយផ្ដោតទៅលើតម្លៃ ភាពប្រាកដប្រជា និងហិរញ្ញវត្ថុ។ ការទិញដូរដែលត្រូវបានលើកឡើងនឹងផ្ដល់ថ្លៃធានារ៉ាប់រងលើទឹកប្រាក់សុទ្ធច្រើនសមល្មម ហើយយើងជឿថា នោះគឺជាវិធីល្អបំផុតសម្រាប់ភាគហ៊ុនិកទាំងឡាយរបស់ Twitter»។
បណ្ដាញសង្គមនេះឱ្យដឹងថា ការទិញដូរទទួលបានការឯកភាពពីក្រុមប្រឹក្សាភិបាល និងអាចរួចរាល់ជាស្ថាពរនៅក្នុងឆ្នាំនេះ បន្ទាប់ពីឆ្លងផុតដំណាក់កាលអនុម័តរបស់ក្រុមភាគហ៊ុនិក។