ចំណែកទីផ្សារ iPhone របស់ Apple បានថយមកនៅក្រោម ២០% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ធ្វើឱ្យក្រុមហ៊ុននេះវិលត្រលប់មកជាប់ចំណាត់ថ្នាក់ទី ២ ស្ដីពីទូរស័ព្ទឆ្លាតវៃដែលលក់ដាច់ជាងគេក្នុងពិភពលោក បន្ទាប់ពី Samsung។
យោងតាម Canals ក្រុមហ៊ុន Apple ក្ដោបក្ដាប់ទីផ្សារ ១៨%, Samsung និង Xiaomi ក្ដាប់បាន ២៤% និង ១៣% នៅក្នុងរយៈពេល ៣ ខែដំបូង នៃឆ្នាំ ២០២។ បច្ចុប្បន្ន ថ្វីបើស្ថិតិនេះគ្រាន់តែជាលទ្ធផលនៃការគណនាបឋម ប៉ុន្តែចំណាត់ថ្នាក់ផ្លូវការក៏ទំនងនឹងមិនមានការប្រែប្រួល។ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១ Apple បានកាន់កាប់ទីផ្សារ ២៣% ខ្ពស់ជាងគេបង្អស់ក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូននានា។
របាយការណ៍របស់ Canalys ឱ្យដឹងថា បរិមាណទូរស័ព្ទដែលបានលក់ចេញនៅលើទីផ្សារទូទាំងសកលលោកក្នុងត្រីមាសដំបូងនៃឆ្នាំនេះ បានថយចុះ ១១% ធៀបនឹងត្រីមាសមុននោះ។
មូលហេតុនៃការធ្លាក់ចុះខាងលើនេះគឺ បណ្ដាលមកពីផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង, សង្គ្រាមនៅ អ៊ុយក្រែន, ការដាក់បម្រាមគោចរព្រោះតែ កូវីដ-១៩ នៅ ប្រទេសចិន រួមនឹងកត្តាទំនិញឡើងថ្លៃ។ នេះបើតាមលោកស្រី Nicole Peng អនុប្រធានទទួលបន្ទុកផ្នែកផលិតផលចល័តរបស់ Canalys។