នាល្ងាចថ្ងៃទី ០៨ មេសានេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២២»។
រដ្ឋបាលរាជធានីបានឱ្យដឹងថា ការប្រមូលសំរាមនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នឹងប្រព្រឹត្តទៅមិនបានពេញលេញនោះទេ ដោយសារកម្មករ កម្មការិនី ដែលជាបុគ្គលិករបស់បណ្ដាក្រុមហ៊ុនប្រមូលសំរាម ត្រូវឈប់សម្រាកនៅថ្ងៃបុណ្យ។
រដ្ឋបាលរាជធានី ក៏ស្នើសុំកុំឱ្យមានការបញ្ចេញសំរាមនៅតាមបណ្ដោយដងផ្លូវសាធារណៈក្នុងអំឡុង ៣ ថ្ងៃ រាប់ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ២០២២។