នៅព្រឹកថ្ងៃសុក្រ ទី ៨ ខែមេសា ឆ្នាំ ២០២២ ក្រុមមន្ត្រីរដ្ឋាភិបាល និងអាជ្ញាធរ ខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ”។
ក្នុងដំណើរពិនិត្យនេះ រួមមាន ឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
រូបសំណាកដែលស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងត្រូវបានអភិសេក នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
យោងតាមផែនការ រូបសំណាកនេះ នឹងត្រូវបានរៀបចំផ្គុំដាក់លើបល្ល័ង្ករួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរពោលគឺមុនថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។