ថ្ងៃនេះ ក្រុមហ៊ុន VinFast Tranding & Investment Pte.Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយត្រូវបានបង្កើតឡើងនៅ សិង្ហបុរី របស់ Vingroup ប្រកាសថា បានដាក់ពាក្យស្នើសុំបោះផ្សាយមូលបត្រជាសាធារណៈដំបូង (IPO) តាមគំរូ F-១ ទៅកាន់ គណៈកម្មការមូលបត្រអាម៉េរិក (SEC)។
ទំហំនៃការបោះផ្សាយមូលបត្រសាធារណៈដំបូង និងតម្លៃរបស់ភាគហ៊ុន របស់ VinFast មិនទាន់ត្រូវបានកំណត់នៅឡើយ។ ការធ្វើ IPO របស់ VinFast នឹងកើតមានឡើងបន្ទាប់ពី SEC បញ្ចប់ដំណាក់កាលត្រួតពិនិត្យលើសំណើ និងឯកសារពាក់ព័ន្ធ ហើយអាស្រ័យលើទីផ្សារ និងលក្ខន្តិកផ្សេង។
Vingroup បានផ្ទេរទុន ៥១.៥២% របស់ VinFast វៀតណាម ឱ្យ VinFast សិង្ហបុរី កាលពីដើមខែធ្នូ ២០២។ ក្រោយពីបានធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ក្រុមហ៊ុន Vingroup និងបណ្ដាភាគហ៊ុនិករបស់ VinFast វៀតណាម នឹងកាន់កាប់ភាគហ៊ុន ១០០% របស់ VinFast សិង្ហបុរី ដោយផ្ទាល់ និងកាន់កាប់ដោយប្រយោលចំពោះភាគហ៊ុន ៩៩.៩% របស់ VinFast វៀតណាម។
ការធ្វើបច្ចុប្បន្នភាពនៃរចនាសម្ព័ន្ធខាងលើនេះគឺស្ថិតក្នុងដំណើរការនៃការត្រៀមខ្លួនសម្រាប់ VinFast ធ្វើ IPO នៅ សហរដ្ឋអាម៉េរិក ដែលជាគ្រឹះសំខាន់នៅក្នុងយុទ្ធសាស្ត្រក្លាយជាយីហោសកលរបស់ VinGroup។