ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung នៅក្នុងត្រីមាសទីមួយ នៃឆ្នាំ ២០២២ នេះ បានកើន ៥០%។
ទស្សនាវដ្ដី Forbes របស់ អាម៉េរិក ឱ្យដឹងថា Samsung Electronics ទើបបានប្រកាសអំពីប្រាក់ចំណេញបឋមក្នុងត្រីមាសដំបូងនៃឆ្នាំ ២០២។ លទ្ធផលបង្ហាញថា ប្រាក់ចំណេញបានកើនឡើងលើសពីការព្យាកររបស់ក្រុមអ្នកវិភាគ ដោយសារតម្រូវការលើទូរស័ព្ទថ្មី និងឈីបអង្គចងចាំរបស់ក្រុមហ៊ុន។
ជាក់ស្ដែង ប្រាក់ចំណេញពីប្រតិបត្តិការ (operating profit) របស់ Samsung កើន ៥០% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ ២០២១ ឡើងដល់ ១១.៦ ពាន់លានដុល្លារអាម៉េរិក ក្នុងអំឡុង ៣ ខែ ដែលបញ្ចប់នៅក្នុងខែមីនា ២០២២។ ប្រាក់ចំណូលសរុបក្នុងត្រីមាសដំបូងនេះ ក៏បានកើន ១៨% ឡើងដល់ជាង ៦២.៨ ពាន់លានដុល្លារអាម៉េរិក។
Samsung នឹងបញ្ចេញព័ត៌មានស្ដីពីប្រាក់ចំណេញសុទ្ធ និងសេចក្ដីលម្អិតនៃប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់ផ្នែកនីមួយៗ នៅពេលពួកគេបញ្ចេញរបាយការណ៍សរុបនៅថ្ងៃទី ២៨ មេសាខាងមុខ។
ក្នុងផ្នែកបច្ចេកវិទ្យាចល័ត ប្រាក់ចំណូលបឋមរបស់ Galaxy S២២ មានកម្រិតខ្ពស់ ដោយលក់ចេញបានជាង ១ លានគ្រឿងនៅ កូរ៉េខាងត្បូង ក្នុងសប្ដាហ៍នេះ។ Galaxy S២២ ដែលបង្ហាញខ្លួនក្នុងទីផ្សារចាប់តាំងពីខែកុម្ភៈ ត្រូវបានលក់ចេញលឿនជាង ២០% ធៀបនឹង S២។ នៅ សហរដ្ឋអាម៉េរិក S២២ ត្រូវបានលក់ចេញលឿនជាង ៦០% ធៀបនឹង S២១ ក្នុងអំឡុង ៣ សប្ដាហ៍ដំបូង។