ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ បើកទ្វារទទួលភ្ញៀវមកទស្សនាកម្សាន្តក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១០ ខែមេសា ២០២២។
នៅក្នុងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានេះ មានការតាំងពិព័រណ៍ផលិតផលផ្សេងៗយ៉ាងសម្បូរបែប ក្នុងនោះមានទាំងផលិតផលដែលជាស្នាដៃរបស់កូនខ្មែរផងដែរ។ ជាងនេះ ពិព័រណ៍នេះក៏មានកម្មវិធីសិល្បៈជាច្រើនទម្រង់ ព្រមទាំងមានការប្រឡងបវរកញ្ញាមជ្ឈិមសម័យ។ល។ ព្រឹត្តិការណ៍នេះ គឺជាងការរៀបចំដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ។
ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានរៀបចំដោយក្រុមហ៊ុនដៃគូ KHBN សហការជាមួយពហុកីឡដ្ឋានជាតិមរតកតេជោ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា។