គម្រោងមួយរបស់ រដ្ឋាភិបាលអង់គ្លេស ធ្វើការសាកល្បងជាលើកដំបូងនូវបច្ចេកវិទ្យាបើកបររថយន្តពីចម្ងាយ នៅលើដងផ្លូវក្នុងទីក្រុង អុកហ្វដ (Oxford) និង ទីក្រុងឡុងដ៍។
យានយន្តដែលចូលរួមនៅក្នុងគម្រោងនេះ ផ្ទេរសិទ្ធិបើកបរបន្តបន្ទាប់រវាងអ្នកបើកបរក្នុងរថយន្ត, ប្រព័ន្ធស្វ័យប្រវត្តលើរថយន្ត និងអ្នកបើកបរពីចម្ងាយ តាមរយៈតំណភ្ជាប់ប្រព័ន្ធសន្តិសុខអ៊ីនធើណិត (cybersecurity)។
យោងតាម Mike Potts នាយកប្រតិបត្តិរបស់ StreetDrone ដែលជាស្ថាប័នផ្គត់ផ្គង់ និងគ្រប់គ្រងប្រព័ន្ធស្វ័យប្រវត្ត និងប្រព័ន្ធបញ្ជាពីចម្ងាយ ការសាកល្បងខាងលើត្រូវបានធ្វើឡើងនៅលើដងផ្លូវល្បឿនលឿនសាធារណៈ មិនមែននៅក្នុងបរិស្ថានដែលមានការគ្រប់គ្រងនោះទេ។ ជោគជ័យនៃការសាកល្បងនេះ បង្ហាញថា ការរួមផ្សំរវាងបច្ចេកវិទ្យា ២ នឹងនាំមកនូវប្រសិទ្ធភាពទៅតាមការចង់បាន។
នៅពេលភារកិច្ចមួយដែលមានភាពស្មុគស្មាញហួសខ្លាំងពេកសម្រាប់បច្ចេកវិទ្យាស្វ័យប្រវត្ត អ្នកបញ្ជាពីចម្ងាយអាចចូលធ្វើអន្តរាគមន៍ភ្លាម។ ស្ថានីយធ្វើការរបស់អ្នកបើកបរពីចម្ងាយ គឺដូចទៅនឹងវិញ្ញាសាប្រណាំងឡានដែលមានម៉ាស៊ីនចំនួន ៣ សម្រាប់តាមដានអេក្រង់ ចង្កូត និងឈ្នាន់។ ពួកគេអាចដោះស្រាយស្ថានការណ៍បន្ទាន់នៅលើដងផ្លូវ ដែលប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ប្រតិកម្មមិនទាន់ហេតុការណ៍។