នាថ្ងៃទី ៣០ មីនា ឥណ្ឌា មានករណីដ៏ចម្លែកមួយ នោះគឺស្ត្រីមានផ្ទៃពោះម្នាក់នៅក្នុងរដ្ឋ Madhya Pradesh បង្កើតបានកូនម្នាក់ដែលមានក្បាល ២ និងដៃចំនួន ។
សារព័ត៌មានឥណ្ឌា PT និងប៉ុស្តិ៍ Sputnik របស់ រុស្ស៊ី បានផ្សាយថា ស្ត្រីខាងលើមានឈ្មោះថា Shaheen នៅទីក្រុង Jaora ក្នុងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា បង្កើតបានកូនម្នាក់មានក្បាល ២ និងដៃចំនួន ។ ដៃទីបីរបស់ទារកនេះ ស្ថិតនៅខាងក្រោយ ចន្លោះក្បាលទាំង ។
វេជ្ជបណ្ឌិត Naved Qureshi ឯកទេសផ្នែកកុមារ និងទារកប្រចាំមន្ទីរពេទ្យមាតានិងទារកនៅ Ratlam បានប្រាប់អ្នកយកព័ត៌មានថា «របាយការណ៍នៃការឆ្លុះអេកូបង្ហាញថា នោះគឺជាទារកភ្លោះ បន្ទាប់ពីបានបង្កើតទារកនេះដោយការវះកាត់កាលពីថ្ងៃទី ២៨ មីនា។ យើងមានការភ្ញាក់ផ្អើលខ្លាំងនៅពេលបានឃើញទារកនេះ មានក្បាល ២ និងដៃ ។ ទារកនេះមានទម្ងន់ ៣ គីឡូក្រាម»។
យោងតាមវេជ្ជបណ្ឌិតឥណ្ឌា ទារកដែលមានក្បាល និងដៃច្រើន ប្រមាណពី ៦០ ទៅ ៧០% តែងតែស្លាប់ទៅវិញ។ ទារកទាំងនោះនឹងស្លាប់នៅក្នុងផ្ទៃម្ដាយ ឬនៅក្នុងអំឡុង ៤៨ ម៉ោង បន្ទាប់ពីបានចាប់កំណើត។
ក្រុមវេជ្ជបណ្ឌិត ក្រោយមកក៏បានបញ្ជូនទារកខាងលើទៅកាន់មន្ទីរពេទ្យ M. Y ដើម្បីទទួលបានការថែទាំ និងតាមដានបានល្អ។