ការស៊ុតបាល់បញ្ចូលទីចំនួន3គ្រាប់ក្នុងតង់ទី2 បានជួយឱ្យក្រុមម្ចាស់ផ្ទះ Arsenal វាយបកយកឈ្នះក្រុមភ្ញៀវមកពីអាល្លឺម៉ង់ Cologne ក្នុងលទ្ធផល 3-1។
ការប្រកួតបើកឆាកក្នុងពូល H នៃពានរង្វាន់លំដាប់ទី2 របស់អឺរ៉ុប Europa League ដែលរៀបចំឡើងក្នុងកីឡដ្ឋាន Emirates Stadium ត្រូវបានពន្យារពេល1ម៉ោង បន្ទាប់ពីកើតមានបញ្ហាដែលបង្កឡើងដោយក្រុមអ្នកគាំទ្ររបស់ក្រុម Cologne ខណៈប៉ូលីសបានបញ្ជាក់ថា មានមនុស្សចំនួន4នាក់ត្រូវបានចាប់ខ្លួន។
គ្រាប់បាល់ទី1 ក្នុងការប្រកួតនោះបានកើតឡើងពីការទាត់ពីចម្ងាយ36.5ម៉ែត្រពីសំណាក់ខ្សែប្រយុទ្ធសញ្ជាតិកូឡំប៊ី Jhon Cordoba ក្នុងនាទីទី9 រំលងលើក្បាលអ្នកចាំទី David Ospina របស់ Arsenal។
ទោះបីជាយ៉ាងណា ក្រុមម្ចាស់ផ្ទះ Arsenal បានខិតខំពង្រឹកការលេងរបស់ខ្លួនយ៉ាងខ្លាំង រហូតអាចរកគ្រាប់បាល់តាមស្មើវិញ បន្ទាប់ពីចូលលេងតង់ទី2 បាន4នាទីពីសំណាក់កីឡាករបម្រុង Sead Kolasinac។ ខ្សែប្រយុទ្ធអន្តរជាតិឈីលី Alexis Sanchez រកបាន1គ្រាប់បន្ថែមក្នុងនាទីទី69 មុនពេលខ្សែការពារ Hector Bellerin បន្ថែមគ្រាប់ទី3 ក្នុងនាទីទី82 ដើម្បីបញ្ចប់ក្នុងលទ្ធផល 3-1។
Hector Bellerin បាននិយាយបន្ទាប់ពីការប្រកួតថា៖”យើងបានធ្វើការវាយបកដើម្បីទទួលជ័យជម្នះដ៏អស្ចារ្យ។ ក្រុមយើងនឹងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីប្រកួតជាមួយក្រុមជើងខ្លាំងតោខៀវ Chelsea ក្នុងក្របខណ្ឌ English Premier League នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិបារាំង លោក Arsene Wenger នេះនឹងត្រូវប្រកួតបន្ទាប់ក្នុងក្របខណ្ឌ Europa League ដោយជួបជាមួយក្រុមពីប្រទេសបេឡារូស BATE។
ក្នុងការប្រកួតក្របខណ្ឌ Europa League កាលពីរាត្រីថ្ងៃព្រហស្បតិ៍នេះផងដែរ ម្ចាស់ផ្ទះអ៊ីតាលី Atalanta ដែលទើបមានឱកាសត្រឡប់ក្នុងលេងក្នុងពានរង្វាន់អឺរ៉ុបឡើងវិញបន្ទាប់ពីអាក់ខានរយៈពេល26ឆ្នាំ នោះ បានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ តាមរយៈការយកឈ្នះក្រុមជើងខ្លាំងរបស់អង់គ្លេស Everton ក្នុងលទ្ធផល 3-0៕
លទ្ធផលគូផ្សេងៗទៀតក្នុងការប្រកួតក្របខណ្ឌ Europa League
Slavia Prague (CZE) 1 Maccabi Tel Aviv (ISR) 0
Villarreal (ESP) 3 Astana (KAZ) 1
Young Boys (SUI) 1 Partizan Belgrade (SRB) 1
Dynamo Kiev (UKR) 3 Skenderbeu (ALB) 1
Istanbul Basaksehir (TUR) 0 Ludogorets (BUL) 0
Hoffenheim (GER) 1 Braga (POR) 2
Rijeka (CRO) 1 AEK Athens (GRE) 2
Austria Vienna (AUT) 1 AC Milan (ITA) 5
Apollon Limassol (CYP) 1 Lyon (FRA) 1
Copenhagen (DEN) 0 Lokomotiv Moscow (RUS) 0
Zlin (CZE) 0 Sheriff Tiraspol (MDA) 0
FCSB (ROU) 3 Viktoria Plzen (CZE) 0
Hapoel Beer Sheva (ISR) 2 Lugano (SUI) 1
Red Star Belgrade (SRB) 1 BATE Borisov (BLR) 1
Vitoria Guimaraes (POR) 1 Salzburg (AUT) 1
Marseille (FRA) 1 Konyaspor (TUR) 0
Hertha Berlin (GER) 0 Athletic Bilbao (ESP) 0
Zorya (UKR) 0 Ostersund (SWE) 2
Vitesse Arnhem (NED) 2 Lazio (ITA) 3
Zulte Waregem (BEL) 1 Nice (FRA) 5
Real Sociedad (ESP) 4 Rosenborg (NOR) 0
Vardar (MKD) 0 Zenit (RUS) 5