បញ្ចប់ការជួញដូរកាលពីថ្ងៃទី ២៥ មីនា តម្លៃប្រេងបានកើនឡើងដល់ជាងពី ១២០ ដុល្លារអាម៉េរិក/ធុងបារ៉ែល ចំណែកមាស និងលោហធាតុមានតម្លៃមួយចំនួន បែរជាធ្លាក់ថ្លៃ។
ប្រេងឡើងថ្លៃជាង ១% ឡើងដល់ជាង ១២០ ដុល្លារ/ធុង ព្រោះតែផលប៉ះពាល់ពីករណីកងកម្លាំងបះបោររបស់ យេម៉ែន បានបាញ់រ៉ុក្កែត ទៅលើឃ្លាំង និងរោងចក្រចម្រាញ់ប្រេងរបស់ អារ៉ាប៊ីសាអូឌីត។
ប្រេងឆៅ Brent កាលពីថ្ងៃទី ២៥ មីនា បញ្ចប់ការជួញដូរក្នុងតម្លៃ ១២០.៦៥ ដុល្លារ/ធុង ដោយកើន ១.៦២ ដុល្លារ ដែលប្រហាក់ប្រហែលនឹង ១.៤% ចំណែកប្រេង WTI កើន ១.៥៦ ដុល្លារ ប្រហែលនឹង ១.៤% ឡើងដល់ ១១៣.៩ ដុល្លារ/ធុង។ ក្នុងការជួញដូរដំបូង ប្រេងទាំងពីរប្រភេទខាងលើសុទ្ធតែធ្លាក់ថ្លៃ ៣ ដុល្លារ/ធុង។ ក្នុង ១ សប្ដាហ៍កន្លងមកនេះ ប្រេង Brent ឡើងថ្លៃជាង ១១.៥% និងប្រេង WTI ឡើងថ្លៃ ៨.៨%។
តម្លៃឧស្ម័នធម្មជាតិ កើនឡើងខ្ពស់បំផុតក្នុងអំឡុង ៨ សប្ដាហ៍មកនេះ ចំណែកស្ករចម្រាញ់ឡើងថ្លៃខ្ពស់បំផុតក្នុង ៥ ឆ្នាំ ខណៈដែលដែក កៅស៊ូជប៉ុន កាហ្វេ ស្រូវសាលី ពោត ប្រេងដូង និងសណ្ដែកសៀង សុទ្ធក៏តែកើនឡើង។
រីឯមាស ប្រាក់ និងប្លាទីន សុទ្ធតែធ្លាក់ថ្លៃ ក្នុងនោះ តម្លៃមាសប្រគល់ភ្លាមថយ ០.៣% មកនៅត្រឹម ១,៩៥២.៦ ដុល្លារ/អោន និងមាសកំណត់ពេលក្នុងខែមេសា ២០២២ ថយចុះ ០.៤% មកនៅត្រឹម ១,៩៥៤.២ ដុល្លារ/អោន (មាស ១ អោន (ounce) ស្មើនឹងជិត ៨.៣ ជី)៕